ឯកឧត្តម អ៊ុង  វុទ្ធី និងកម្លាំងជំនាញចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លង សាមពាង កន្លុកបាយក្អែក រាំងឆ័ត្រ និងកោះតាបរ  ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ 

0

ដោយវេហាស៍

កំពង់ធំ)÷ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម ដឹកនាំកម្លាំងមន្រ្តីខណ្ឌ កម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ អមដំណើរឯកឧត្តម អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ  ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លង សាមពាង កន្លុកបាយក្អែក រាំងឆ័ត្រ និងកោះតាបរ  ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុង  វុទ្ធី  និងកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹក ចំនួន២៥របាំង ប្រវែង៧៥០០ម៉ែត្រ ឡុកសាច់អួនចំនួន៧៥ គ្រឿង លប ឬលូសាច់អួនចំនួន៧៨មាត់ បង្គោលចំនួន ៤០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៥០០គីឡូក្រាម ចូលទន្លេវិញ។

សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ដឹកនាំដោយលោក គង់ សំអាត អភិបាលរងស្រុកស្ទោង ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងកំព្រីង បឹងងួន ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ លទ្ធផលអនុវត្ត០១ករណី
បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៦របាំងប្រវែង ៦០០ម៉ែត្រ ឡុកចំនួន០៦គ្រឿង លូចំនួន១២មាត់ បង្គោលចំនួន៤៥០ដើម ចាក់លែងកូនត្រីទំងន់២០គីឡូក្រាម ចូលទន្លេវិញ៕