បែកធ្លាយ​រឿង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ និង​មេឃុំ​ស្រើ​ង​ឃុ​ប​ឃឹ​ត​អោយ​ឈ្មួញ​ដឹកឈើ​ដោយ​សេរី​

0

កំពង់ធំ​=​កាលពី​យប់​រំលង់​អា​ធ្រា​ត​ឈានចូល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ឈ្មួញ​ឈើ បាន​លួច​ដឹក​ជ​ញ្ចូ​ន​ឈើ​តាម​ក្បូន​បណ្ដែត​តាម​ដង​ស្ទឹងសែន ដែលមាន​ចំនួន​ឈើ​ជាច្រើន​ម៉ែត្រគូប ចេញពី​ស្រុក​សណ្ដាន់ មក​ជាប់អន្ទាក់​សម​ត្ថិ​កិច្ច នៅ​គល់ស្ពាន ផ្សារ​កំពង់​ឈើទាល ក្នុងស្រុក​ប្រាសាទ​សំបូរ​។​
តាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា ឈ្មួញ​ឈើ​ទាំងនេះ​លួច​បន្លំ​ឯកសារ​ច្បាប់​ចាស់​ដែល​បាន​សុំ​ដឹក​ជ​ញ្ចូ​ន​កាលពីរ​មុន យក​លេះ​ជា​ច្បាប់​ថ្មី​សំរាប់​ដឹក​ជ​ញ្ចូ​ន​ឈើ​មួយ​ជើង​ទៀត ទទឹម​និង​នោះបាន​បែកធ្លាយ រឿង​មេឃុំ ឈ្មោះ ប៉ោង ជា​មេឃុំ​ស្រើ​ង និង​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ ឃុ​ប​ឃឹ​ត បើកភ្លើង​ខៀវ ស៊ីសំនូក រហូត ជាប់​ត្រកៀក​ងាកខ្លួន​មិន​រួច ធ្វើអោយ​បទល្មើស​ដឹក​ជ​ញ្ចូ​ន ឈើ​បាន​យ៉ាង​រលូន ម្ដង​ហើយ​ម្ដងទៀត​ដោយ​ពុំមាន​សម​ត្ថិ​កិច្ច​ណា​ហ៊ាន​ចុះមក​រារាំង បទល្មើស​នេះឡើយ​។​Image1
​លោក​មេឃុំ ប៉ោង​បាន​ប្រាប់​អោយដឹងថា​ការដឹក​ជ​ញ្ចូ​ន​ឈើ​នេះ​មានច្បាប់​ត្រឹម ភូមិ ឃុំ ស្រុក ពុំមាន​ច្បាប់​ចេញពីរ​ខេត្ត​នោះទេ ក្នុង​ច្បាប់​នេះ​មាន​ទាំង​ប័ណ្ណ គ្រួសារ​ក្រីក្រ មួយច្បាប់​ផង តែ​តាម​ការពិនិត្យ​ជាក់ស្ដែង​ច្បាប់​នេះ​បាន​ស៊ី​ញ៉េ​បោះត្រា ត្រឹម ភូមិ ឃុំ ស្រុក មែន តែ​ពុំ មាន​ស៊ី​ញ៉េ​បោះត្រា​ពី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ណាមួយ​ឡើយ​។​Image2
លោក យ៉េ​ង សា រ៉េ​ន អធិការ​ស្រុក​ប្រាសាទ សំបូរ បាន​ប្រាប់​អោយដឹងថា ឈើ​នេះ​ប្រជា​ពល​រដ្ន​បាន​សុំ ដឹក សំរាប់ធ្វើ​ផ្ទះ នៅ​ភូមិ អន្លង់​ក្រសាំង ឃុំ​កំពង់ស្វាយ ស្រុក កំពង់ស្វាយ ក្នុង​ខេត្តកំពង់ធំ ហេតុតែ​ក្នុង​ច្បាប់ ពុំមាន​ស៊ី​ញ៉េ បោះត្រា​ចេញ ពី​រដ្ឋបាល ព្រៃឈើ​ក៏ ព្រោះតែ ឈើ​មាន​ចំនួន​តិច តួច​ទើប​ពុំមាន ស៊ី​ញ៉េ ឬ​បោះត្រា ពីរ​ដ្ន​បាល​ព្រៃឈើ ព្រមទាំង​បាន​និយាយថា អភិបាលខេត្ត​ពុំមាន​សិទ្ធ​ក្នុងការ សំរេច អោយ ដឹក​ជ​ញ្ចូ​ន ឈើ​នោះទេ ទាល់តែ​រដ្ន​បាល​Image3

ព្រៃឈើ​ទើប​មាន​សិទ្ធ​អនុញាតិ ក្នុង នោះបាន​ក៏បាន​បញ្ចា​ក់ថា ខាង​រដ្ន​បាល​ព្រៃឈើ គេ​មិន ស៊ី​ញ៉េ​បោះត្រា​អោយ​ទេ គ្រាន់តែ យកលុយ​ញាត់​ហោប៉ៅ​ជាការ​ស្រេច ព្រោះ​ខ្លាច​ពេល​មានរឿង​ធ្វើអោយប៉ះពាល់​ដល់​ពួកគេ ការនិយាយ​នោះ​ក៏មាន​ការអះអាង ថា​ខ្លួន​ជា​ម្ចាស់​ឈើ​ថែម​Image5ទៀតផង ។​
លោក ហាក់ សុធី នាយ​សង្កាត់​រដ្ន​បាល​ព្រៃឈើ ស្រុក ប្រាសាទ​សំបូរ បាន​ប្រាប់​អ្នក​ថា ឈើ​ខុសច្បាប់​គ្មាន ប៉េសេ ខាង​រដ្ន​បាល​ព្រៃឈើ ពុំ​អាច​ស៊ី​ញ៉េ ឬ​បោះត្រា​អោយ​ទេ ព្រោះ​ពុំបាន​បង់ពន្ធ​ជូន​រដ្ន ការធ្វើ​បែបនេះ គ្រាន់តែ​ចង់​ជួយ​អោយ​ប្រជា​ពល​រដ្ន​អាចមាន​លទ្ធភាព​អាចធ្វើ​ផ្ទះ​បាន​ព្រោះ​កាលណា​ពួកគាត់​ទិញ​ឈើ​ស្របច្បាប់ វា​ថ្លៃ​ពុំមាន​លទ្ធភាព ។​Image7
តាម​ការពិត​ជាក់ស្ដែង ឈើ​ដែល​បាន ដឹក​ជ​ញ្ចូ​ន​ពេលនេះ​ម្ចាស់​ឈើ ប្រាប់ថា មាន​ចំនួន​៧​ម៉ែត្រគូប​ដោយ​យើង​ពុំ​អាច​មើលឃើញ នៅក្នុង​ទឹក តែបើ​តាម​ការប៉ាន់ស្មាន ឈើ​មាន​ចំនួន​ច្រើនជាង​នឹង ដោយ​ម្ចាស់​ឈ្មោះ យី ដូង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​ប្រជា​ពល​រដ្ន​រស់នៅ​អន្លង់​ក្រសាំង ឃុំ​កំពង់ស្វាយ ស្រុក​កំបង់​ស្វាយ ខេត្តកំពង់ធំ​៕ ប៊ុន​រិទ្ធី​