ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ស៊ុន វ៉ាមេបញ្ជាការវរសេនាតូច៤២២ កងពលថ្មើរជើងលេខ៤២ យោធភូមិភាគទី៤
ដោយមានការណែនាំពី ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានចាត់តាំង លោក អនុសេនីយ៍ត្រី ពេជ្រ ណាង ដឹកនាំកម្លាំងដើរល្បាតដើម្បីត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវនិងតាមដាន ក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ។
ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕ដោយ៖ភ្នំដងរ៉ែក