ខេត្តកំពតះ តាមសេចក្តីរាយការណ៍ពីក្រុមអ្នករកសីុដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាមបានលួចទំលាយថា សព្វថ្ងៃស្ថាប័នគយប្រចាំច្រកទ្វារអន្តរជាតិព្រែកចាកចាប់ផ្តើមរឹតបន្តឹងដោយគេអនុវត្តអត្រាបង់ពន្ធ១០០%លើមុខទំនិញនានាដែលឈ្មួញបានដឹកតាមរថយន្ត។ប៉ុន្តែទោះជាការអនុវត្តច្បាប់បែបនេះក្តី គេនៅតែសង្កេតឃើញមានការចរាចរទំនិញគេចពន្ធតាមម៉ូតូនិងរថយន្តខ្នាតមធ្យមបានយ៉ាងធូរលុងបំផុត។
ប្រភពច្បាស់ការណ៍បានបង្ហើបទៀតចា ការដឹកទំនិញឆ្លងដែនដោយមិនបង់ពន្ធខាងលើបានកើតឡើងជារឿយៗ ហើយក៏ត្រូវប្រព្រឹត្តឡើងជារៀងរាល់ថ្ងៃ ដោយគេពុំដែលឃើញមន្ត្រីគយណាម្នាក់ភ្ញាក់ផ្អើលបន្តិចឡើយ ព្រោះកន្លងមកអ្នករកសីុដឹកទំនិញគេចពន្ធសុទ្ធតែបានបង់លុយក្រៅសេវាជូនដល់ លោក ទន់ ចាន់ធី មេស្នាក់ការគយនិងរដ្ឋាករព្រែកចាកណែនដៃទៅហើយ។ម្យ៉ាងទៀតនៅពេលថ្មីៗនេះមានគេលួចខ្សឹបប្រាប់ថា សព្វថ្ងៃមេស្នាក់ការគយប្រចាំតំបន់បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទអនុវត្តតាមច្បាប់ដោយតម្រូវឲ្យអ្នករកសីុបង់ពន្វលើ
មុខទំនិញ១០០%ប៉ុន្តែលោកទន់ ចាន់ធី ប្រធានស្នាក់ការគយនិងរដ្ឋាករព្រែកចាក បានឃុបឃិតជាមួយក្រុមឈ្មួញដឹកទំនិញគេចពន្វមួយចំនួនដែលរកសីុក្នុងតំបន់ខាងលើស្ទើដុះស្លែ ដូចជាឈ្មួញឈ្មោះ អីុ អាន ជាដើម។ចំពោះការដឹកទំនិញគេចពន្វឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកបានដោយស្រួលបែបនេះ គេអាចសង្ស័យថា ឈ្មួញជើងខ្លាំងប្រចាំតំបន់ឈ្មោះ អីុ អាន និងមេគយប្រចាំច្រកទ្វារត្រូវរូវគ្នាហើយឃុបឃិតគ្នា ដោយតម្រូវឲ្យមេឈ្មួញដឹកទំនិញគេចពន្វបង់ប្រាក់ប្រចាំថ្ងៃនិងប្រចាំខែជូនលោកទន់ ចាន់ធី។មិនតែប៉ុណ្ណោះគេបាន
សង្ស័យទៀតថា ការដឹកជញ្ជូនទំនិញគេចពន្វបានយ៉ាងធូរលុងបែបនេះ ប្រហែលជាលោកទន់ ចាន់ធី ប្រធានស្នាក់ការគយនិងរដ្ឋាករព្រែកចាកមានភាគហ៊ុននៅក្នុងនោះដែរក៏មិនដឹង ទើបបានជាសហការជាមួយឈ្មួញដឹកឥវ៉ាន់គេចពន្វដ៏ស្អិតរមួតយ៉ាងនេះ។
ទាក់ទិននឹងបញ្ហាដូចខាងលើ គេកត់សម្គាល់ឃើញមន្ត្រីនៃស្នាក់ការគយនិងរដ្ឋាករក្នុងតំបន់
ខិតខំអនុវត្តច្បាប់គឺឲ្យឈ្មួញរកសីុបង់ពន្ធ១០០% ប៉ុន្តែមេស្ ាក់ការបែរជាលួចឃុបឃិតជាមួយឈ្មួញដោយអនុញ្ញាតិ្តឲ្យមានទំនិញគេចពន្ធដឹកជញ្ជូនបានយ៉ាងរលូនតែដដែល ធ្វើបែបនេះ តើការអនុវត្តអត្រាពន្ធតាមគោលការណ៍របស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពដែរឬទេ?បើពេលនេះមេគយប្រចាំច្រកទ្វារដេករង់ចាំតែទទួលសំណូកទៅហើយនោះ៕


































