ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណសង្រ្គោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤​ បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់  នាំយកថវិកាបេឡាមរណសង្រ្គោះ ៤លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ​និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

អំណោយដែលត្រូវផ្តល់ជូនគ្រួសារអតីតយុទ្ធជននៅពេលនោះ រួមមាន៖ អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី និងថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ប៊ុន ស៊ីថយ ភេទប្រុស អាយុ ៦៣ឆ្នាំ មុខសញ្ញាពិការ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានទទួលមរណភាពនៅពេលកន្លងទៅ ដោយរោគាពាធ ស្ថិតនៅភូមិវាលពោធិ៍ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ដោយឡែក គ្រួសារអតីតយុទ្ធជន ដែលមានជីភាពកក្រលំបាក ១៥គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ មីជាតិ ទឹកត្រី និងត្រីខកំប៉ុង ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផង ដែរ ។

មេបញ្ជការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែង នូវការសោកស្ដាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់បង្គោលគ្រួសារមួយដ៏សំខាន់ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងលោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អស់កម្លាំងកាយ ចិត្ត ឈរលើស្មារតីតស៊ូយ៉ាងមុះមុត ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ បានយ៉ាងល្អ និងកសាងបានស្នាដៃជាច្រើន ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ក្រុមគ្រួសារសព អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានសម្តែងនូវការអរគុណជាពន្លឹកចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារទាំងអស់របស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ បម្រើបងប្អូន អតីតយុទ្ធជន ដោយយកអស់ពីកម្លាំងកាយ ចិត្ត និង សូមគោរព ជូនពរដល់ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ បានជួបតែសេចក្តីសុខគ្រប់ប្រការ និងទទួលបានជោគជ័យ សម្រេចបានភារកិច្ចថ្មីៗ បន្ថែមទៀត ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ឡុង សំបូរ