ស្ទឹងត្រែង៖ប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ ក្នុងខេត្តស្ទឹងត្រែងធ្វើការចោទប្រកាន់ទៅអាជ្ញាធរមិនបានចាត់ការទៅលើការ ដាក់កុងត្រូលជជុះចំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកឈើសំរាប់ធ្វើផ្ទះ និងសម្ភារៈប្រើប្រាស់ជាលក្ខណៈគ្រួសារ ចាប់ពីប្រាំពាន់រៀលឡើងទៅ ហើយគ្មានស្ថាបន័ឬ ថ្នាក់ណាបង្ក្រាបឡើយ។
ក្នុងវេទិការសាធារណៈរបស់សាលាក្រុងស្ទឹងត្រែង កន្លងមកថ្មីនេះ ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា៖ កុងត្រូលជជុះជាបញ្ហាមួយស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយលុបបំបាត់កុំឲ្យកើតមាន ពីព្រោះវាធ្វើឲ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គមហើយធ្វើឲ្យបរាជ័យក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ។
លោកស្រី អុច សំអឿន នៅសង្កាត់សាមគ្គី និងលោក អឿន ឆន នៅឃុំអូរស្វាយបានលើកឡើងថាៈ បញ្ហាកុងត្រូលជជុះនេះ កើតមានមិនចេះចប់ហើយក៏គ្មានចំណាត់ការពីអាជ្ញាធរដែរ នាងខ្ញុំឆ្ងល់មែនទែន នៅសង្កាត់សាមគ្គីគឺច្រើនមែនទែនមិនដឹកមកពីស្ថាប័នណាឬអង្គភាពណាទេ ហើយប្រជាពលរដ្ឋតែងតែរអូររហូត គាត់ដាក់ទន់ពីអង្កាលមកឆ្លើយថាខាត អាចំណុចនេះជាអវិជ្ជមាននៅក្នុងសង្គមណាស់ ។
លោកប៊ុន ណារីអភិបាលក្រុងស្ទឹងត្រែងបានទទួលស្គាល់ថាកុងត្រូលជជុះពិតជាបង្ក ភាពអសន្តិសុខដល់សង្គមមែន ពីព្រោះបុគ្គលអ្នកប្រព្រឹត្តធ្វើសកម្មភាពចំរិតទារប្រាក់ពីប្រជា ពលរដ្ឋធ្វើឲ្យប៉ះពាល់ផ្នែកជីវភាពរស់នៅរបស់ពួកគាត់ ។
លោក អភិបាលក្រុងសន្យាថា៖ ហ្នឹងយករឿងនេះទៅជំរាប់ជូនគណៈបញ្ជាការឯកភាពខេត្ត ដើម្បីសុំគោលការអនុវត្ត មិនទុកឲ្យបុគ្គលប្រព្រឹត្តខុសនោះ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមទេ
អានេះជាវិធានការក្តៅគគុគ អញ្ជឹងយើងខ្ញុំហ្នឹងពាំនាំនូវសំណើនេះ រាយការណ៏ជូនឯឧត្តមអភិបាលខេត្ត ហើយនិងសុំគោលការណ៏និងចាត់វិធានការចុះអនុវត្តទៅលើការងារនេះ។
សូមបញ្ជាក់ថា ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានលើកបញ្ហាឡើងចំនួន ២០ករណី ពាក់ព័ន្ធទៅនឹងជីវភាពរស់នៅនិងសន្តិសុខក្នុងសង្គម ហើយអាជ្ញាធរក្រុងដោះស្រាយបានចំនួន១៦ករណី នៅ៤ករណីទៀត ដូចជាបញ្ហាកុងត្រូលជជុះ បញ្ហាដីធ្លី បញ្ហាព្រំប្រទល់ភូមិ៕