ទា​ហ៊ាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ដែល​បាន​ចូលទៅ​លួច​ម៉ូតូ​នៅជាប់​ព្រំដែន​

0

សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សព​ពលរដ្ឋ​ខ្មែរ​ម្នាក់ មក​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ប្រគល់ឱ្យ​អាជ្ញាធរ​កម្ពុជា ប្រចាំ​ច្រក​អូរ​ស្មាច់​។​
​លោក ជ័យ វាសនា នាយ​ប៉ុ​ស្កិ៍​រដ្ឋបាល​អូរ​ស្មាច់​បានឱ្យដឹងថា សាកសព​ពលរដ្ឋ​ខ្មែរ​ដែល​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​ឈ្មោះ​ហេង មេ​ង​អ៊ី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ឡី ឃុំ​ព្រែក​a1

អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​បាញ់​ស្លាប់​នៅវេលា​ម៉ោង ៣ និង​៣៥​នាទី​នា​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៤​កន្លង​ទៅហើយ​សមត្ថកិច្ច​ថៃ​បាន​បញ្ជូនមក​ប្រគល់ឱ្យ​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​នៅវេលា​ម៉ោង​៩ យប់​ថ្ងៃ​ដដែល​។​a1
​លោក​បន្តថា សមត្ថកិច្ច​យើង​បានធ្វើការ​ត្រួតពិនិត្យ​សាកសព​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​នោះ​ពិនិត្យ​ទៅ​ឃើញ​មាន​ស្លាក់ស្នាម ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ គឺ​បាញ់​ចំក្បាល​១​គ្រាប់ និង​ខ្លួន​មួយ​គ្រាប់ ហើយនឹង​ត្រូវចំ​ភ្លៅ​១​គ្រាប់​។​a1
​នាយក​ប៉ុស្តិ៍​បន្តថា តាម​របាយការណ៍​រប​ស់ទា​ហ៊ាន​ថៃ​បានផ្តល់​មកឱ្យ​សមត្ថកិច្ច​ខាង​កម្ពុជា​បានឱ្យដឹងថា មាន​ពលរដ្ឋ​ខ្មែរ​២​នាក់​បាននាំគ្នា​ចូលទៅ​តាម​ច្រក​អូរ​ខ្លាឃ្មុំ ប្រមាណ​ជាង​៤០០​ម៉ែត្រ ពី​ព្រំដែន​ចូលទៅ​លួច​ម៉ូតូ​អ្នកភូមិ​ថៃ ហើយ​ប្រជាពលរដ្ឋ​ថៃ បាន​ប្តឹងទៅ​ទាហាន​ថៃ ដោយ​ទា​ហ៊ាន​ថៃ​ស្ទាក់​បាញ់​ស្លាប់​ម្នាក់ ចំណែកឯ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​រួច​ពី​ការបាញ់ប្រហារ​របស់​ទា​ហាន​ថៃ​។​