លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកែប

0

កែប ÷ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកែប
សមាសភាពអញ្ជើញចូលរួមមាន ÷ លោក អុិន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប និងលោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងលោក មេបញ្ជាការវរសេនាតូចការពារព្រំដែនទឹក៤៣០ អធិការនគរបាលក្រុងកែប មេបញ្ជាការផ្នែកសឹករងក្រុងកែប ប្រធានស្នាក់ការសន្តិសុខកោះពោធិ៍បញ្ជាការជួរមុខ នាយប៉ុស្តិ៍រដ្ឋបាលទាំង៣ ចៅសង្កាត់ទាំង៣ មេភូមិទាំង៧ មន្រ្តីរាជការជុំវិញក្រុងកែប និងបងប្អូនសាសនិកឥស្លាមមួយចំនួនទៀត ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំនូវពាក្យផ្ថាំផ្ញើសាកសួរសុខទុក្ខដាក់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ក្នុងពេលនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានឧបត្ថម្ភថវិកាជូនដល់ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកមេញ្ជាការវរសេនាតូចការពារព្រំដែនទឹកលេខ៤៣០ លោកអធិការក្រុង មេបញ្ជាការផ្នែកសឹករងក្រុង ប្រធានស្នាក់ការសន្តិសុខកោះពោធិ៍បញ្ជាការជួរមុខ ប៉ុស្តិ៍រដ្ឋបាល តំណាងសាសនិកឥស្លាម ចៅសង្កាត់ មេភូមិ ចំណាយថវិកាសរុបចំនួន ១០.៨០០.០០០រៀល ៕