កំពង់ធំ÷ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង ក្រុងពាលីបើកការដ្ឋាន សាងសង់អគារមុខងារ ដើម្បីបម្រើឱ្យការងារនៅក្នុងអង្គភាពមានការរីកចម្រើន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងឱ្យដឹងថា ដោយសារឃើញ អង្គភាពកង្វះអគាររដ្ឋបាល ក្នុងការធ្វើការងារឱ្យមានសុវត្ថិភាព និងរក្សាបាននូវសុខសន្តិភាព ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់អគារថ្មីបន្ថែមទៀតសម្រាប់បង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ
ជាពិសេសផ្ដល់ជាឧត្តមប្រយោជន៍ សម្រាប់អង្គភាព និងសង្គមជាតិ។
លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា អគារដែលកំពុងដំណើរការសាងសង់មានចំនួន០២ជាន់ ទំហំ៧.២០ ម៉ែត្រ×១២.២០ម៉ែត្រ ជញ្ជាំងអំពីឥដ្ឋដំបូលប្រក់ក្បឿងក្បាច់ បែងចែកជាបន្ទប់មានលក្ខណៈធំ ទូលំទូលាយ និងបំពាក់
បរិក្ខារ គ្រឿងអេឡិចត្រូនិក ទំនើបទាន់សម័យ ផងដែរ ។
ខណៈនោះដែរ លោកស្នងការ បានសែនព្រេន បូជា ទាន ធូប ផ្លែឈើ ផ្កាភ្ញី បួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ចៀសសផុតពីជំងឺកាចសាហាវចង្រៃ ដើម្បីបន្តចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត។ អត្ថបទ វេហាស៍