​បុរស​ដែល​រៀបការ​ហើយ សិច​នឹង​ក្មេងស្រី​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​ហេតុអ្វី​មិន​ជាប់គុក

0

​សំនួរ ៖ បងប្រុស​របស់ខ្ញុំ​មាន​អាយុ ២៨ ឆ្នាំ​គាត់​បាន​រៀបការ​រួចរាល់​ហើយ ប៉ុន្តែ​ជាងនេះទៅទៀត គាត់​បាន​រួមរ័ក​ជាមួយនឹង​ក្មេងស្រី អាយុ ១៧ ឆ្នាំ។ ប្រសិនបើ​ម្តាយ​របស់​នាង ដឹង នោះគេ​នឹង​ប្តឹង​គាត់ តើ​ឲ្យ​ខ្ញុំ​និង​គ្រួសារ​គាត់​ធ្វើយ៉ាងណា ?​ដំណោះស្រាយ ៖​ករណី​ទី ១ ៖ បើសិន​ការរួមរ័ក​

រវាង​បងប្រុស​របស់​អ្នក និង​ក្មេងស្រី​នោះ ជាការ​ស្ម័គ្រចិត្ត បងប្រុស​របស់​អ្នក​គឺ​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ព្រហ្មទណ្ឌ​ឡើយ ដូច្នេះ​បងប្រុស​របស់​អ្នក​មិន​ស្ថិតនៅក្រោម​មាត្រ​ណាមួយ នៃ​ក្រមព្រហ្មទណ្ឌ ហើយក៏​មិនមាន​កំហុស​នៃ​ការរួមរ័ក​នោះដែរ ដោយ​ភាគី​ទាំងពីរ ស្ម័ក្រចិត្ត ដោយ​គ្មាន​ការបង្ខំ​។​ក៏ប៉ុន្តែ​អ្វីដែល គាត់​ខុស គឺ​គាត់​បាន​ក្បត់ចិត្ត​ភរិយា និង​អាពាហ៍ពិពាហ៍​ខ្លួន ដោយ​លួច​ទៅ​រួមរ័ក​ជាមួយនឹង​ក្មេងស្រី អាយុ ១៧ ឆ្នាំ ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ​នៅឡើយ​។​​Sex

ករណី​ទី ២៖ ផ្ទុយទៅវិញ បើសិនជា​បងប្រុស​រប​ស់​អ្នក ប្រើ​កម្លាំងបាយ ចាប់បង្ខំ​នាង រំលោភ ដោយ​ទាញ​បាន​ផលប្រយោជន៍​នោះ គាត់​នឹង​ប្រឈមមុខ នឹង​ទោស​ព្រហ្មទណ្ឌ យ៉ាងហោចណាស់​ក៏​ដេក​គុក ៥ ឆ្នាំ ទៅតាម​ទំហំ​ទោស និង​ធំ​បំផុត​គឺ ១០ ឆ្នាំ លើ​បទ​រំលោភ​អនីតិជន​។​ដូច្នេះ​សំនួរ​ខាងលើ យើង​អាច​សន្និដ្ឋានបានថា វា​ជា​ករណី​ទី ១ ៕​