កំពង់ធំៈ ភាពមិនប្រក្រតីថ្មីមួយទៀតបានផ្ទុះ ខណៈដែលនាយ និងពលអាវុធ ហត្ថខេត្តកំពង់ធំ ចំនួន២៥០នាក់ កំពុងដេញដោលសើរើរឿងបាត់លុយ មុខងារ និងស័ក្តិរយះពេលជាង១ឆ្នាំមកហើយ ដែលពួកគាត់មិនបានទ ទួលតាមរបបគោលនយោបាយ ។
ទន្ទឹមការលើកឡើងខាងលើ នាយអាវុធហត្ថមួយរូបសូមមិនបង្ហាញ ឈ្មោះ បានឲ្យដឹងថា រហូតដល់ថ្ងៃនេះប្រាក់បំណាច់មុខងារ និងឋាន្តរស័ក្តិ នាយ និងពលអាវុធហត្ថខេត្តកំពង់ធំ សរុប២៥០នាក់ មិនដឹងជាបាត់ត្រឹម កន្លែងណា បានជាជាង១ឆ្នាំហើយ ពួកគាត់មិនបានទទួលសោះ ហើយ ក ន្លងមកអ្នកខ្លះគេមានលទ្ធភាពគេដាក់លុយរត់ការចាប់ពី១០០ដុល្លារទៅ១៥០ដុល្លារ ក៏ទទួលបានក្នុងខែបន្ទាប់ ចំណែកអ្នកខ្លះគ្មានលទ្ធភាពបង់ លុយរត់ការ ក៏អត់អញ្ចឹងទៅ ។
ដោយឡែកនាយអាវុធហត្ថមួយរូបទៀតបានបង្ហើបឲ្យដឹងដែថា កន្លងមកពួកគាត់ធ្លាប់បានសាសសួរទៅឯកឧត្តម ឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តរួចហើយ តែត្រូវបានលោកបដិសេធន៏ និងបានអះអាងថាលោកមិនបានពាក់ព័ន្ធរឿងលុយកាក់នោះឡើយ មិនតែ ប៉ុណ្ណោះលោកថែមទាំងបានដាក់បន្ទុកលើការិយាល័យហិរញ្ញវត្ថុ ។
ហើយ ជាមួយគ្នានោះដែ នៅក្នុងកម្មវិធីប្រជុំប្រចាំខែកក្តដា ឆ្នាំ២០១៤ លោក ឧត្តមសេនីយ៏ត្រី ហង្ស ថុល ធ្លាប់បានឲ្យលោកវរៈសេនីយយ៏ត្រី លី ណា ប្រធានការិយាល័យហិរញ្ញវត្ថុ ធ្វើការបកស្រាយក្នុងអង្គប្រជុំ ជុំវិញបញ្ហាលុ យបំណាច់មុខងារ និងស័ក្តិ ប៉ុន្តែប្រធានការិយាល័យខាងលើ បានបក ស្រាយក្នុងន័យមិនច្បាស់លាស់ ធ្វើឲ្យពល និងនាយអាវុធហត្ថមានការ សង្ស័យថា នេះគឺជាអំពើពុករលួយដែលកើតឡើងក្នុងអង្គភាពកងរាជអាវុ ធហត្ថខេត្ត ។
ជុំវិញការចោទប្រកាន់ និងលើកឡើងខាងលើ លោកវរៈសេនីយ៏ត្រី លី ណា ប្រធានការិយាល័យហិរញ្ញវត្ថុ បានឲ្យដឹងតាមទូរស័ព្ទថា ការពិត ការបំណាច់នេះ មិនមែននៅត្រឹមលោកនោះទេ គឺនៅលើផ្ទៃប្រទេស ហើយកន្លងមកមានការយឺតយ៉ាវមែន ប៉ុន្តែមិនមែនទាំងអស់គ្នានោះឡើយ ព្រោះកន្លងមកមានអ្នកខ្លះបានខ្លះៗហើយគឺប្រហែលជិត១០០នាក់ ដោយ ឡែកនៅសល់ លោកនិងបន្តបើកឲ្យក្នុងដំណាច់ខែតុលានេះ ។ ប្រធានកា រិយាល័យរូបនេះបានបន្តថា លោកដឹងត្រឹមតែលុយខែតុលាទេ ពីមុនៗមក លោកមិនដឹងទេ ។
ដោយឡែកទាក់ទិនបញ្ហាមិនប្រក្រតីខាងលើនេះ អ្នកយកពត៌មាន នៅមិនទាន់ ទទួលបានការបំភ្លឺពីលោកឧត្តមសេនីយ៏ត្រីហង្ស ថុល មេ បញ្ជាការអាវុធហត្ថខេត្តកំពង់ធំ នៅឡើយទេ ប៉ុន្តែប្រភពស្និតនិងមេបញ្ជា ការខាងលើបានឲ្យដឹងថា ពាក់ព័ន្ធរឿងបាត់លុយកាក់នេះ លោកមិនពាក់ ព័ន្ធនោះឡើយ ហើយលោកកំពុងបញ្ជារឲ្យប្រធានការិយាល័យហិរញ្ញវត្ថុ ដោះស្រាយដើម្បីបញ្ចៀសបាតុភាពមិនល្អកើតឡើង ៕