ដោយ អ៊ុក ផ្លុង
សៀមរាប៖ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ បានដឹកនាំកម្លាំង សហគមន៍នេសាទ អន្លង់សំណរ សហគមន៍នេសាទ ស្ទឹងជ្រៅ និងសហគមន៍នេសាទមាត់ ខ្លា ចុះបង្ក្រាបបទល្មើសនេសាទក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០២៤នេះ ។
លោក អ៊ុយ សុវណ្ណនី បានប្រាប់អ្នក សារព័ត៌មានខេមរាដលី ថា ក្នុងរដូវបិទនេសាទនេះ លោកបានដឹកនាំកម្លាំង សហគមន៍នេសាទចុះបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប ពេលថ្ងៃខ្លះ និងពេលយប់ខ្លះ។ ដោយឡែកក្នុងខែ កញ្ញានេះការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាលទ្ឋផលបាន៣ករណី ១ នេសាទខុសច្បាប់ប្រភេទ លប លូ កាប់បំផ្លាញ និង ដុតចោល លបលូ ចំនួន៥គ្រឿង កាប់បំផ្លាញ និងដុតចោលរបាំងសាច់អួនប្រវែង៦០០ ម៉ែត្រ- កាប់បំផ្លាញចម្រឹងចំនួន២០០ដើម ២ នេសាទខុសច្បាប់ប្រភេទ ស្បៃមុង កាប់និងដុតបំផ្លាញចោល តួលូ ចំនួន ៤៥គ្រឿង- កាប់ និងដុតបំផ្លាញចោលរបាំងប្រវែង២០០០ម៉ែត្រ- កាប់បង្គោលចម្រឹងចំនួន៦០០ដើម៣/ នេសាទខុសច្បាប់ប្រភេទ ឆ្នុក ផ្ស៉អំពូលភ្លើងពណ៌- ដុតបំផ្លាញ ឆ្នុកចំនួន ០៨គ្រឿង- ដកអាគុយ ៥០ អំពែ ចំនួន០៤គ្រឿង- អំពូលភ្លើងពណ៌ចំនួន០៦គ្រឿងកាប់បំផ្លាញ់បង្គោលចោលចំនួន៣៧ កន្លែងស្នើនិង១៤៨ដើម។
លែងត្រីចម្រុះចូលទៅក្នុងបឹងទន្លេសាបវិញចំនួន១៤០គីឡូក្រាម
អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានអះអាងថា លោកនៅតែបន្តដឹកនាំកម្លាំង សហគមន៍ នេសាទចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទៀតដូចភ្លៀងរលឹម ដើម្បីថែរក្សាលំនឹង អេកូឡូស៊ី មច្ឆាជាតិ និងសំណូមពរដល់ប្រជាពលរដ្ឋមេត្តាបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទៅវាគឺ កំពុងតែបំផ្លាញជាតិ និង ខ្លួនឯងទេ៕