ប្អូន​សិស្សានុសិស្ស​អនុវិទ្យាល័យ​ឃុំ​ម្សាក្រង​ទទួលបាន​សាលារៀន​មួយ​ខ្នង​ពី​អង្គការ​កុមារ​ស្រុកស្រែ ប្រចាំ​ប្រទេស​បារាំង​

0

​កំពង់ធំៈ ប្រជាពលរដ្ឋ និង​ប្អូន​កុមារា​កុមារី​មាន​សេចក្តី​ត្រេ​ត​អរ សប្បាយ​រី​កា​រាយ​យ៉ាងខ្លាំង ក្រោម​ការជួយឧបត្ថម្ភ សាលារៀន​មួយ​ខ្នង ៥​បន្ទប់ ដែលជា​អំ​ណោ​ង​ដោយ អង្គការ​កុមារ​ស្រុកស្រែ ប្រចាំ​ប្រទេស​បារាំង ជូន​ដល់​សិស្សានុសិស្ស អនុវិទ្យាល័យ​ម្សាក្រង ស្ថិតនៅក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​10363111_614355278691052_8586549440305883227_n
​សាលារៀន​ដែល​អង្គការ​កុមារ​ស្រុកស្រែ បាន​កសាង​ជូន ត្រូវបាន​ធើ្វ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ នា​ព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៤ ក្រោម​អ​ធិ​តី​ភាព ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ និង​លោកស្រី ម៉ា​រី ណូអែល​វ្យូ នាយិការ​អង្គការ​កុមារ​ស្រុកស្រែ​ព្រមទាំង​សហការី​ប្រចាំ​ប្រទេស​បារាំង​និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង ព្រមទាំង​លោក លោកស្រី លោកតា លោកយាយ សិស្សានុសិស្ស​ចូលរួម​យ៉ាង​អ​ធឹ​ក​អ​ធ័​ម​។​551461_614356952024218_3485319132879519499_n - Copy

លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​សម្តែង​នូវ​ការ​អរគុណ ដល់​អង្គការ​កុមារ​ស្រុកស្រែ ដែ​ម​បាន​ជួយ សាងសង់​សាលារៀន​ជូន​ដល់​ក្មួយៗ មាន​ទាន់ពេលវេលា ខណៈពេលដែល​ក្មួយ​កំពុងតែ​ត្រូវការ​ចាំបាច់​បំផុត ក្នុងការ​សិក្សា​រៀនសូត្រ ប្រៀបបាន​ទៅនឹង​ចំណីអាហារ ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ទ្រ​ង​ទ្រង់​រាងកាយ និង​ការ​បន្តវេណ​នៃ​ការដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អានា​គត់​ដូច្នេះ​ការសិក្សា​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​គ្រប់​សម័យកាល ដែល​ពុំ​អាច​ខ្វះ​បាន ដូច្នេះ​ការជួយ​របស់​អង្គការ​កុមារ​ស្រុកស្រែ ប្រចាំ​ប្រទេស​បារាំង បាន​ជួយ​សាលារៀន​មួយ​ខ្នង​នេះ គឺជា​គុណបំណាច់​យ៉ាង​ធំធេង​ណាស់ ដែល​អាចជួយ​ឲ្យ​កុមារ​កម្ពុជា រាប់រយ​រាប់ពាន់នាក់ បាន​រៀនសូត្រ មានចំណេះដឹង​គឺជា​ពន្លឺ​នៃ​ជីវិត​របស់​ពួកគេ​។​1480702_614355625357684_7635153971647479471_n - Copy
​លោក យ៉​ន គឹម​លន់ នាយក​សាលា​អនុវិទ្យាល័យ បាន​រាប់រៀប​ប្រ​វត្ត​ន៍​នៃ​ការសាងសង់​សាលារៀន អនុវិទ្យាល័យ​ម្សាក្រង ក្រោម​ការ​ខ្នះខ្នែង​ពី​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ស្រុក រួមទាំង​ឃុំ​ម្សាក្រង បាន​ឈានដល់ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដំបូង​ដែល​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់​អាគារ​សិក្សា​អនុវិទ្យាល័យ​ដំបូង ដែលជា​អំណោយ របស់​អង្គការ​កុមារ​ស្រុកស្រែ ស្របពេល​ដែល​ឃុំ​ម្សាក្រង កំពុងតែ​មានការ​ខ្វះខាត​នូវ​អាគារ​សិក្សា សម្រាប់ សិស្ស​ក៏មាន​កំណើន​រៀងរាល់ឆ្នាំ​។​63395_614357645357482_4524512199907397594_n - Copy
​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ បាន​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​សម្បុរ​សជន​របស់លោក ស្រី ប្រធាន​អង្គការ​កុមារ​ស្រុកស្រែ ដែល​បាន​ជួយ​រំលែក​ភារកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កសាង សាលារៀន​ជូន​ដល់​ក្មួយៗ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ជម្រុញ​ឲ្យ​មានការ សិក្សា​រៀនសូត្រ គ្រប់​ច្រ​ល្ហក​និង​គ្រប់ទិសទី ដែល​ចាត់ទុក​វិស័យ​សិក្សា​រៀនសូត្រ​ជា​កិច្ចការ​សំខាន់ ហើយ​ថ្ងៃនេះ​ប្អូន​បានទទួល​សាលារៀន ក៏​សូម​ឲ្យ​ជួយ​គ្នា​ថែរក្សា​ទ្រព្យសម្បត្តិ របស់​សាលា​ដូចជា​ទ្រព្យ​10421610_614357235357523_1775329031634108140_n - Copy

របស់​យើង និង ថែរក្សា​អានា​ម័​យ ឲ្យ​ស្អាត​ឲ្យ​ក្លាយទៅជា​ទីកន្លែង​ដែល​សិក្សា និង​គួរ​ឲ្យ​ចង់​សិក្សា ព្រោះ​សម្បុរ​សជន បាន​សង្ឃឹម​និង​ជឿជាក់ថា សាលារៀន​ដែល​បាន​កសាង​ជូន​នេះ បាន​ជួយ​ឲ្យ​មនុស្ស​ជាច្រើន​បាន​រៀន​ចេះដឹង ដូច្នេះ​កុំ​ឲ្យ​ម្ចាស់​អំណោយ​គេ​អស់សង្ឃឹម និង​សំណូមពរ​ដល់ លោកយាយ លោកតា មីងមា ជួយ​នាំ​កូន ចុះឈ្មោះ​ចូលរៀន​កុំ​បណ្តែតបណ្តោយ ព្រោះ​ចំណេះវិជ្ជា​ជា​ទ្រព្យ​នៅ​អានា​គត់​។ ដោយ ប៊ុន រដ្ឋា10392372_614356105357636_8461150521464377604_n