លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីពង្រាងការកែសម្រួលសមាសភាពសមាជិកគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ

0

អត្ថបទលោកធូកែវមុន្នី រូបភាពដោយ ចន្ថា បុណ្យឬរ្ឋិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប
កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីពង្រាងការកែសម្រួលសមាសភាពសមាជិកគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ
ដើម្បីពង្រឹងផ្នែកទំនាក់ទំនង ពីតួនាទី/ភារកិច្ច ក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនជាលំដាប់ នៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី បានលើកឡើងពីមាត្រា១៩ នៃ លក្ខន្តិកៈ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ដោយសមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មួយចំនួនបាន ផ្ទេរចេញ ទៅទទួលភារកិច្ចថ្មី មួយចំនួនផ្លាស់ប្តូរភារកិច្ច និងមន្ទីរមួយចំនួនមិនទាន់បានបញ្ចូលក្នុងគណៈកម្មការសាខាសមាគមនារីខេត្ត ដូច្នេះតម្រូវឱ្យធ្វើការរៀបចំកែ សម្រួលសមាសភាពថ្មី ពេញលក្ខណៈគ្រប់គ្រាន់ហើយ និងចេញសៀវភៅមួយ ផ្តល់ជូនសមាជិកម្នាក់មួយ។ ប្រសិនបើនៅតាមមន្ទីរអង្គភាពដែលជាស្ត្រីបើចង់ចូលជាសមាជិក សូមមកបំពេញប្រវត្តិរូបតាមលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ក្រុមការងារនិងបញ្ចូលជាសមាសភាពជូនជាបន្តបន្ទាប់។

លោកជំទាវប្រធាន បានដាក់ចូលនៅធាតុចូលនឹងកែសម្រួល សមាជិកជាស្ត្រី បានឯកភាពគ្នាធ្វើនៅលើឆន្ទៈតែមួយការកែសម្រួលសេចក្តីសម្រេចនេះ បានឯកភាពគ្នាសម្រេចយកអនុប្រធានការិយាល័យមកចូលរួមជាសមាជិកជាស្ត្រី ជំរុញឈរលើស្មារតីស្ម័គ្រចិត្ត បង្កើនប្រការដែលបានកំណត់នៅក្នុងលក្ខន្តិកៈ។ គ្រោងរៀបចំដឹកនាំសមាជិកជាស្ត្រី ដើម្បីទស្សនកិច្ចសិក្សានៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដើម្បីឱ្យដឹងពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានសុខសន្តិភាពជូនប្រជាពលរដ្ឋ៕