កិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

0

ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងថា ៖វាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ធ្វើអោយ វិស័យទាំងនេះ ឈានដល់ ការផ្ដល់សេវាសាធារណៈគំរូជូនពលរដ្ឋ។

ថ្លែងដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនេះ។

បន្ទាប់ពីជួបប្រជុំពិភាក្សារួចមកក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំ ក្នុងខេត្តឲ្យមានការរីកចម្រើនឈានឡើង។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ាងមុតមាំថា៖ ឯកឧត្តម អស់លោក លោកស្រី និងចូលយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមការងារមានលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ទន្ទឹមជាមួយគ្នានោះគណៈកម្មការសូមអញ្ជើញចូលរួមទាំងអស់គ្នា ក្នុងការឧទ្ទេសនាម និងធ្វើប្រតិទិន និងកំណត់ឈ្មោះសាលា ដើម្បីត្រៀមខ្លួនធ្វើការប្រកួតនៅថ្ងៃខាងមុខផងដែរ៕