ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ជុំ ចាន់ថេង អភិបាលរង ស្រុក សូទ្រនិគម តំណាងឱ្យ លោក គិម វណ្ណៈ អភិបាល ស្រុក សូទ្រនិគម ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាព ស្រុក ផងដែរនោះ នៅថ្ងៃពុធ ទី១១ ខែ កញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទនៅចំណុច ចំការសណ្ដែក និង ខ្នងថ្នល់ ស្ថិត ក្នុងដែនសហគមន៍កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្ត សៀមរាប ដោយមធ្យោបាយ កាណូត ចំនួន ៣ គ្រឿង។ កម្លាំងសហការមាន÷ នាយរងរដ្ឋបាលស្រុក, អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក,ការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុក, ផ្នែករដ្ឋបាលជលផល ដំដែក, សង្កាត់ រដ្ឋបាលជលផល កំពង់ឃ្លាំង, ឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្នាក់ការកំពង់ឃ្លាំង,ប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់ឃ្លាំង សរុប=១៦ នាក់។ កិច្ចប្រតិបត្តិការ នេះ បង្រ្កាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ ខុសច្បាប់បាន២ ករណី។
១ លបលូ ក្រឡាតូចជាង៣ សង់ទីម៉ែត្រ បំផ្លាញក្បាល លបលូ ចំនួន០៧ គ្រឿង កាប់បំផ្លាញ របាំងសាច់អួនប្រវែង៦០០ម៉ែត្រ- កាប់បំផ្លាញ ចម្រឹង ចំនួន ២០០ដើម២ ស្បៃមុង កាប់បំផ្លាញក្បាល លូ ចំនួន ១២ គ្រឿង
កាប់បំផ្លាញ របាំង ប្រវែង១០០០ ម៉ែត្រ កាប់បំផ្លាញ ចម្រឹង ចំនួន ៤០០ដើមនិង លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន១០០ គីឡូក្រាម។
លោក សុខ សុង នាយសង្កាត់រដ្ឋបាល ជលផល កំពង់ឃ្លាំង បានប្រាប់អ្នកសារព័ត៌មានខេមរាដេលីថា លោកពិតជាមិនចង់បំផ្លាញ់ឧប្បករណ៍របស់ប្រជាពលរដ្ឋទេ ប៉ុន្តែពួកគាត់កំពុងតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូច្នេះលោកនៅតែបន្តបង្រ្កាបទៀតព្រោះឧប្បករណ៍ទាំងនេះកំពុងតែបំផ្លិចបំផ្លាញមច្ឆាជាតិជាពិសេសក្នុងរដូវបិទនេសាទនេះត្រីនៅតូចៗណាស់ ៕