ខេត្តកែប៖ សេចក្តីរាយការណ៍ មួយបានអោយដឹងថា អ្នកមានទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដម្ភម្នាក់ បានខិតខំព្យាយាមបំពាន យកឆ្នេរអង្កោលមួយកន្លែង តាមរយៈការប្រើវិធីរៀបខឿនចាក់ដីលុប ដោយមិនខ្ខ្លាចញញើតអាជ្ញាធរបន្តិចសោះ។
ដីឆ្នេរសមុទ្រដែលរងការ បំពានទាំងមិនកោតញញើតច្បាប់នោះ ត្រូវរាយការណ៍ថា មានទីតាំងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ហើយអាជ្ញាធរក៍ធ្លាប់បានជួនដំណឹង ព្រមទាំងតម្រូវឲ្យអ្នកប្រព្រឹត្ត ធ្វើកិច្ចសន្យាកាយដី និងលើកយកលូចេញ តាំងពីចុងឆ្នាំ ២០២៣ ខណៈពេលការបំពានចាប់ផ្ដើមឡើង ប៉ុន្តែបុគ្គលម្នាក់នេះមិនអើពើចំពោះ ចំណាត់ការរបស់អាជ្ញាធរ ហើយថ្មីៗនេះជនដដែលនោះក៍បានដឹកដី យកមកចាក់ដីបន្តទាំងរំលងអាធ្រាត ពេលអាជ្ញាធរកំពង់តែដេកលក់ រហូតបង្កាអោយមានការរិះរិះគន់ពីប្រជានេសាទ។
ចំពោះបញ្ហាចាក់ដីចូលឆ្នេរខាងលើនេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ថា កាលពីរំលងអាធ្រាតថ្ងៃអាទិត្យ លោកបានទទួល សេក្ដីរាយការណ៍ពីប្រជានេសាទថា មានរថយន្តកំពុងចាក់ដីលុបឆ្នេរ ត្រង់កន្លែងធ្លាប់ហាមឃាត់ ជាថ្ងៃអាទិត្យនិងពេលយប់ផង អាជ្ញាធរពិបាកចុះទប់ស្កាត់ណាស់ ដោយសកម្មភាព នោះបានធ្វើរហូតដល់ម៉ោង ៤ ទៀបភ្លឺ ដោយយកគ្រឿងចក្រមកឈូសឆាយហើយ ក៏ដកចេញទៅវិញ លោកអភិបាលស្រុកបានបន្តថា បញ្ហានេះក្រុមការងារស្រុក និងចុះធ្វើកំណត់ហេតុ ដើម្បីបញ្ចូនបន្តទៅរដ្ឋបាលខេត្ត អាជ្ញាធរស្រុកធ្លាប់បានណែនាំ ជាច្រើនលើកច្រើនសារមកហើយថែមទាំង មានគណៈកម្មការ ឯកភាពរដ្ឋបាលខេត្តកែប បានចុះមកបញ្ជាឲ្យផ្អាក គ្រប់សកម្មភាពទាំងអស់ព្រោះជាអំពើខុសច្បាប់។
គួរំលឹកផងដែតថា កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ អ្នកដំណើរ ក៍បានប្រទេសឃើញ សកម្មភាពរៀបលូរួច ចាក់ដីលុបឆ្នេរសមុទ្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល បង្កឲ្យមានការរិះគន់ នូវភាពទន់ខ្សោយ របស់អាជ្ញាធរ ឆ្លើយតបចំពោះបាតុភាពនោះ អាជ្ញាធរស្រុក បានចុះពិនិត្យជាក់ស្ដែង និងរកឃើញថាស្ត្រីម្នាក់ ឈ្មោះ(ម៉ៅ ញីប) ជាអ្នក ប្រព្រឹត្តរួច ក៏បញ្ជាឲ្យបញ្ឈប់ ធ្វើសកម្មភាពជាបន្ទាន់ ជាមួយនេះ រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានកោះហៅអ្នកប្រព្រឹត្តឲ្យចូលបំភ្លឺ និងធ្វើកិច្ចសន្យា ឲ្យរុះរើចេញវិញអំឡុងពេលមួយសប្តាហ៍ ព្រោះតែមិនឃើញ អ្នកប្រព្រឹត្តអនុុវត្ត តាមការណែនាំ ពាក្យរិះគន់បានបង្កើន ការដាក់បន្ទុកលើអាជ្ញាធរ នៅភាពព្រងើយកន្តើយ ដោយសង្ស័យថា អាចមកពីមានអ្វីជាអាថ៌កំបាំងផងដែរ គ្រានោះ ពោលគឺនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣ លោកឆាង ឆៃ បានបញ្ជាក់ថា ដោយសារអ្នកដាក់លូនិងអ្នកចាក់ដីមានជំងឺទើបសុំពន្យារពេលសិន៕