បន្ទាយមានជ័យ:មានបាតុកម្មតវ៉ា២ផ្សេងគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៧តុលា២០១៤ កាតវ៉ាទី១ក្រុមអ្នកមានរថយន្តដឹកដី យករថយន្តដឹកដីរបស់ខ្លួនដាក់លើផ្លូវជាតិលេខ៥ ខាងមុខសាលាខេត្តស្នើអោយមានការដោះស្រាយបញ្ចុះតម្លៃ ៥ពាន់រៀលសម្រាប់រថយន្ធដឹកដីធន់តូច
និង១ម៉ឺនរៀលសម្រាប់រថយន្ធដឹកដីធន់ធំ ដែលការស្នើសុំនេះបានអូសបន្លាយរយ:ពេលជិតកន្លះខែមកហើយ ការតវ៉ាទី២ ក្រុមរត់តាក់សីុ ដឹកទំនិញតាមផ្លូវជាតិលេខ៥ ប្រមាណជាង៣០ គ្រឿង ស្នើសុំអោយខេត្តដកគណ:កម្មការចម្រុះ និងការដាក់កុងត្រូលជជុះជាច្រើនកន្លែងតាមដងផ្លូវនេះ ដោយហេតុមិនអាចរត់រួចចំពោះការបង់ប្រាក់អោយ។ក្រុមអ្នកបើកបរប្រាប់ថា:
ពួកគេជាអ្នករត់តាក់ស៊ីដឹក បន្លែរផ្លែឈើ ទឹកក្រូច ៊មកស្នើសុំខេត្ត ដោះស្រាយ ដកកុងត្រូលឃាត់យកប្រាក់ច្រើនកន្លែង (ពីប៉ោយប៉ែត ទៅទីរួមខេត្តបន្ទាយមានជ័យ )មានចំនួន បួន កន្លែងជាកន្លែងឈជើងរបស់គយ ប៉ូលីសសេដ្ឋកិច្ចខេត្ត និងប៉ូលីសសេដ្ឋកិច្ច លើសពីនោះសុំដក គណ:កម្មការចម្រុះដែលដាក់នៅទីតាំងកូនដំរី។
ចំពោះអ្នកបើកបររថយន្តដឹកដី ប្រាប់ថាពួកគេស្នើរសុំខេត្ត ដោះស្រាយបញ្ចុះតម្លៃ ៥ពាន់រៀលសម្រាប់រថយន្ធដឹកដីធន់តូច និង១ម៉ឺនរៀលសម្រាប់រថយន្ធដឹកដីធន់ធំ ដែលការស្នើសុំនេះបានអូសបន្លាយរយ:ពេលជិតកន្លះខែមកហើយ។បញ្ជាក់ថា:ក្រុមការងារសាលាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៣តុលា២០១៤ បានចុះធ្វើការណែនាំដល់ក្រុមអ្នកបើករថយន្តដឹកដី ដោយតំរូវឲ្យបង់ប្រាក់ក្នុង១រថយន្តតូច ១មុឺនរៀល រថយន្តធំ២មឺុនរៀល គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ ក្រុមរថយន្តដឹកដីក៍ឈប់រថយន្តពេញផ្លូវចេញពីការដ្ឋារកាយដីភ្នំតវ៉ា មិនព្រមបង់តាមការកំណត់ហើយបើនៅតែមានការអនុវត្តទៀតពួកគេនិងទុករថយន្តចោលនាំគ្នាធ្វើបាតុកម្ម៕