ភ្នំពេញ ៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវសហកាជាមួយប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗខណៈដែលរួបគេបានធ្វើសកម្មភាពកាច់.ក.ម៉ូតូ របស់យុវជនម្នាក់ដែលបានចតនៅក្នុងវិទ្យាល័យផ្សារដើមថ្កូវហើយដើរចេញពីម៉ូតូបានប្រហែល៤០ម៉ែត្រ។ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង១៧និង១៥នាទីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០១៤ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះច្រឹកសុបញ្ញាភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាសិស្សស្នាក់នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1U-9955។និងជនសង្ស័យឈ្នោះគឹមសុភាពភេទប្រុសអាយុ៤០ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រកដ។ តាមសំដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរួបគេបានជិះម៉ូតូម៉ាកវីវ៉ាចូលទៅក្នុងវិទ្យាល័យផ្សារដើមថ្កូវហើយបានបញ្ឍរនៅក្នុងសាលារួចរួបគេបានដើរចេញពីម៉ូតូបានប្រហែល៥០ម៉ែត្រដោយភ្លេចដកសោចេញពីម៉ូតូភ្លាមៗស្រាប់តែលេចមុខជនសង្ស័យម្នាក់បានដើរថ្មើជើងហើយបានឡើងជិះម៉ូតូខ្លួនចេញទៅ។
ដោយឃើញបែបនេះរួបគេក៏បានស្រែកឆោឡោឡើងគាប់ជួនសមត្ថកិច្ចដែលកំពុងដើរល្បាតក៏ត្រូវឃាត់បានភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការសាកសូរ និងកសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរងចាំដោះស្រាយតាមច្បាប់៕