សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និង សង្កាត់កំពង់ក្តីសហការជាមួយ បរិស្ថាន ស្នាក់ការ អន្លង់សំណរ ចុះបង្រ្កាប បទល្មើស នេសាទ ក្នុងរដូវបិទនេសាទ

0

ដោយ អ៊ុក ផ្លុង
សៀមរាប៖ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និង លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាល ជលផល កំពង់ក្តី នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសហការជាមួយ លោក ស៊ីន គក់ ប្រធានមន្ត្រី ឧទ្យានុរក្ស បរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាបស្នាក់ការ អន្លង់ សំណរ ព្រមទាំងមានកម្លាំងចូលរួមពីសហគមន៍នេសាទ អន្លង់ សំណរ និងជីក្រែង។ បានចុះបង្ក្រាប បទល្មើ សនេសាទ នៅចំណុច ក្រវិលក្នុង ត្រពាំងរាំង អូរាម ត្រស់ធំ និង អូរកេះ ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់ សំណរ និងឃុំ ស្ពានត្នោត ស្រុកជីក្រែង ខេត្ត សៀមរាប។
លោក អ៊ុយ សុវណ្ណនី នាយសង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រតិបត្តិការនេះបានកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងដោយកាប់បំផ្លាញ និងដុតចោលព្មទាំងលែងត្រីចម្រុះមួយចំនួនចូលទៅក្នុងបឹងធម្មជាតិវិញ។ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង កាប់ និងដុត ចំនួន ២៥ គ្រឿងរបងប្រវែង ១២០០ ម៉ែត្រ កាប់បំផ្លាញ ចម្រឹង ចំនួន៣០០ ដើម៤ លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ចំនួន ៥០ គីឡូក្រាម។
លោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បន្តថា ហួសចិត្តនឹងថ្លែងចំពោះអ្នកដែលប្រើឧបករណ៍នេសាទទាំងនេះក្នុងរដូវបិទនេសាទធ្វើឲ្យ មហន្តរាយដល់មច្ឆាជាតិ ។ លោកក៍បានសំណូមពរដល់ប្រជានេសាទមេត្តាបញ្ឈប់នេសាទដោយប្រើឧបករណ៍ប្រភេទ ស្បៃមុង ទៀតទៅវាធ្វើឱ្យត្រីមានភាពផុយស្រួយប្រឈមនឹងការផុតពូជយ៉ាងឆាប់រហ័ស ៕