​នគរបាល​ក្រុង​កំពង់ឆ្នាំង ឃាត់ខ្លួន អ្នកស៊ីឈ្នួល​ប្រឡង​តេ​ស្តិ៍​ភាសា​កូរ៉េ​ចំនួន​៤​នាក់​

0

​កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤​សមត្ថកិច្ច​នគរបាល បាន​ឃាត់ខ្លួន ជន​ស្ស័​យ​ចំនួន​៤​នាក់ ក្រោយពី​បាន​រក ឃើញ​ភាពមិនប្រក្រតី មួយ ចំនួន​នៅ​ចុង​ម៉ោង​ប្រឡង​តេ​ស្តិ៍​ភាសា​កូរ៉េ ។ ​ ​លោក ម៉ា យ៉ុ​ន ប្រធាន​ផ្នែក ព្រហ្មទណ្ឌ នៃ​

អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​គេ​ជួល​ប្រឡង​ជំនួស ក្នុងតម្លៃ​ម្នាក់ៗ​ចាប់ពី ៥០០​ដុល្លា​អាមេរិក ទៅ ១០០០​ដុល្លា​អាមេរិក ប៉ុន្តែ​មិនទាន់​បានទទួល​ប្រាក់​ទេ លោក​បាន​បន្ត​អោយដឹងទៀតថា អ្នក​ទាំង​បួន​នាក់​ខាងលើ​ទទួលបាន​ត្រឹមតែ​ថ្លៃ​បាយ ១០​ដុល្លា ក្នុង​ម្នាក់ៗ​ប៉ុណ្ណោះ ។2

ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ ទី​១- ឈ្មោះ សិន វិមាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ភ្នំពេញ ទី​២-​ឈ្មោះ ភួ​ស វណ្ណា ភេទ ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ ទី​៣-​ឈ្មោះ ទួន កុសល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ទី​៤-​ឈ្មោះ ផុន សុភ​ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។4

ជនសង្ស័យ​ទាំង​៤​នាក់​នេះ ទទួល​ការព្រមព្រៀង​ចូល​ប្រឡង​ជំនួស​បេក្ខជន ដែល​ត្រូវ​ចូល​ប្រឡង​ដែល​ត្រូវ​អនុរក្ស​រកឃើញ​ភាពមិនប្រក្រតី​នោះ​គឺ​ឯកសារ​ប្រឡង​មានឈ្មោះ​ម្ចាស់​ដើម​នៃ​បេក្ខជន​ត្រូវ​ប្រឡង ប៉ុន្តែ​បុគ្គល​ដែល​ចូល​ប្រឡង​គឺមាន​មុខមាត់ និង​ភិនភាគ និង​អត្តសញ្ញាណប័ណ្ណ​ផ្សេង​ទៅវិញ​ហើយ​ពួកគេ​បានធ្វើ​កិច្ចសន្យា​ព្រមព្រៀងគ្នា​ថា​នឹង​ប្រគល់​លុយ​ដល់ដៃ​ពេល​ធ្លាក់​ឈ្មោះ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ។​​

ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី​។​សូម​រម្លឹកថា នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​២៥-២៦ ខែតុលា ឆ្នាំ​២០១៤​គេ​ពិនិត្យឃើញ​វត្តមាន​យុវជន​យុវនារី​រាប់ពាន់នាក់ មកពី​បណ្តា​ខេត្ត​នានា មក​ជួល​បន្ទប់​ផ្ទះសំណាក់​និង​សណ្ឋាគារ​ស្នាក់នៅ​គ្មាន​សល់​អ្នកខ្លះ​គ្មាន​បន្ទប់​ជួល​ស្នាក់នៅ​ក៏បាន​សុំ​វត្ត​អារាម​ស្នាក់នៅ ដើម្បី​ចូលរួម​ការប្រឡង​ភាសា​កូរ៉េ នៅក្នុង​មណ្ឌល​ប្រឡង​ទាំង​២​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​ប្រធាន​មណ្ឌល​ប្រឡង​ភាសា​កូរ៉េ បានអោយដឹងថា មណ្ឌល​ប្រឡង​ភាសា​កូរ៉េ​នៅ​ក្រុង​កំពង់ ឆ្នាំង​មាន​២​មណ្ឌល​គឺ ១.​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង និង​២.​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ការប្រឡង​មាន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៥​និង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤​។5

នៅក្នុង​មណ្ឌល​ប្រឡង​នីមួយៗ ក្នុង​មួយថ្ងៃ​ត្រូវ​ប្រឡង​២​ពេល គឺ​ពេលព្រឹក និង​ពេល​រសៀល បេក្ខជន​ម្នាក់​មាន​សិទ្ធ​ចូល​ប្រឡង​តែមួយ​លើក​ប៉ុណ្ណោះ​។ ក្នុង​រយៈពេល​២​ថ្ងៃ​ខាងលើនេះ​បេក្ខជន​ដែល​ត្រូវ​មក​ចូល រួម​ប្រឡង​ភាសា​កូរ៉េ​សរុប​មាន​ចំនួន​ជាង​៧​ពាន់​នាក់ ។​ចំពោះ​ការប្រឡង​ភាសា​កូរ៉េ​នៅក្នុង​ទូទាំងប្រទេស មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ជាង​៤​ម៉ឺន​នាក់ ហើយ​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​មាន​ចំនួន​១១​មណ្ឌល​។​