ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ នៅយប់ថ្ងៃ ព្រហស្បតិ៍ និងយប់ថ្ងៃ សុក្រ ទី ១២, ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំង សហគមន៍នេសាទ អន្លង់ សំណរ និងមាត់ ខ្លា សរុប៦នាក់ ដោយ កាណូត ២ គ្រឿង តាមប្រម៉ាញ់ អ្នកនេសាទ ដែល ប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ប្រភេទ ឆ្នុក ផ្សំ អំពូលភ្លើង ពណ៌ លុះព្រឹកថ្ងៃសៅរ៍ ទី១៤ ខែ ឆ្នាំ ដដែល បន្តបង្ក្រាប ស្បៃមុងនៅក្នុងភូមិសាស្ត្រឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ ការប្រម៉ាញ់នេះ១ ឆ្នុក ផ្សំ អំពូល ភ្លើងពណ៌ ដកហូតបាន ឆ្នុកនៅ ចំណុច កោះ ផ្តៅ ២ គ្រឿង និងចំណុច វេហា ២ គ្រឿង សរុប=៤ គ្រឿងអាគុយ ៥០ អំពែ ៣ គ្រឿង
កាប់ បង្គោល ចំនួន ១០ ក្រោល= ៤០ដើម២ ឧបករណ៍ នេសាទ ស្បៃមុង នៅចំណុច ត្រពាំង រាំង ដុត លប លូ ចំនួន ៥ គ្រឿង កាប់របាំងប្រវែង ៣០០ ម៉ែត្រកាប់បំផ្លាញ ចម្រឹង ចំនួន ១០០ ដើម លែងត្រីចម្រុះ ក្នុងបឹងធម្មជាតិវិញ ចំនួន ១០ គីឡូក្រាម។
លោក អ៊ុយ សុវណ្ណនី ថាការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ប្រភេទ ឆ្នុក ផ្សំ អំពូលភ្លើង ពណ៌នេះពិបាកណាស់ដូចឆ្មារ ចាប់ កន្ដុរ អញ្ចឹង! អ្នកនេសាទប្រភេទនេះមានបណ្ដាញខ្លាំងណាស់ មិនងាយ ឱ្យចាប់បានដោយស្រួលៗ នោះទេលុះត្រាតែចុះទៅដោយ សម្ងាត់ទើបអាចចាប់បាន។ លោក ប្រាប់ អ្នកសារព័ត៌មានថាធ្លាប់បានអប់រំនែនាំដល់បងប្អូនប្រជានេសាទជាច្រើនដងឱ្យបញ្ឈប់ការនេសាទដោយ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះទៅព្រោះវាគឺកំពុងតែ បំផ្លាញខ្លួន ឯង ខុសច្បាប់ ហើយបំផ្លិចបំផ្លាញមច្ឆាជាតិដែលទើបតែញាស់ថែមទៀត៕