កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង ឯកឧត្តម ដៀប ពីរី អនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងសមាជិកសមាជិកាជាច្រើននាក់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន៨៤នាក់ ក្នុងខេត្តកំពង់ធំ ដែលមកពីគណបក្សនានា ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង។
លោកជំទាវ លំ គន្ធារី បានលើកទឹកចិត្ត។យ៉ាងកក់ក្តៅចំពោះសកម្មជនគណបក្សនានា ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ដឹកនាំជាយូរឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជនគិតគូរ ដល់ផលប្រយោជន៍របស់ប្រជាជនគ្រប់និន្នាការនយោបាយទាំងអស់ ជាគណបក្សតែមួយគត់ ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ ស្ថិរភាពជូនប្រទេសជាតិ។
លោកជំទាវប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី គាំទ្រក្នុងការសាងសង់ព្រែកជីហ្វូនណនតេជោ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជឿជាក់លើសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា យើងត្រូវជឿជាក់លើសម្ដេចធិបតី នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ដែលក្នុងអាណត្តិដឹកនាំសម្តេចខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ, បន្តជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចទាំងទ្វេ ហើយនិងបន្តជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា សរុបទាំង៤ភូមិក្នុងភូមិក្តីដូង សមាជិកគណបក្សចំនួន៨៤នាក់ ស្រី៤១នាក់ មកពីគណបក្សភ្លើងទានចំនួន១២នាក់ ស្រី០៧នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី