អត្ថបទ វេហាស៍
កំពង់ធំ÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេរសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដល់ប្រលិចច្រកែង និងពីភូមិបាឡត ដល់កំព្រាម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម អ៊ុង វុទ្ធី និងកម្លាំងជំនាញចម្រុះចេញប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០២ករណី បានចុះរុះរើបំផ្លាញចោលឧបកណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន៦របាំង ប្រវែង១៨០០ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន៨របាំង ប្រវែង២៤០០ម៉ែត្រ
ឡុកចំនួន៤១គ្រឿង លបឬលូចំនួន៤១មាត់ បង្គោលចំនួន ២៣០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១៦០០គីឡូក្រាម ចូលទន្លេវិញ។
លោក កែវ សុខឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះទប់ស្កាត់និងបង្ក្រាប បទល្មើសជលផល នៅចំណុច: រោងសេះ.អន្លង់ផ្ដៅ.បឹងក្រសា.ក្រពើសាហាវនិងចំណុចព្រែកទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០២របាំង ប្រវែង៨៥០ម៉ែត្រ
ឡុកចំនួន០៥គ្រឿង លប/លូចំនួន០៥មាត់ បង្គោលចំនួន១៥០ដើម ចាក់លែងត្រីចម្រុះទំងន់៥០គីឡូក្រាមចូលទន្លេវិញ។
លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកម្លាំងសហគមន៍នេសាទបឹងប្រសានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុច បឹងប្រសាន ឃុំម្សាក្រង ស្រុកស្ទោង លទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំង ប្រវែង៣០០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូចំនួន០៦មាត់បង្គោលចំនួន១៥០ដើម ចាក់លែងត្រីទំងន់១៥គីឡូក្រាមចូលទន្លេវិញ។
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចុះប្រតិបត្តិការទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅចំណុច:ដុបក្រែង; និង កោះឡូញ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិពៅវើយឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី បានរុះរើកាប់បំផ្លាញចោលឩបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣ របាំងប្រវែង ៦០០ម៉ែត្រ លប/លូសាច់ចំនួន០៥ មាត់ ឡុកចំនួន០៤គ្រឿង បង្គោលចំនួន៤៥០ដើម ចាកប្រលែងត្រីទម្ងន់៤០ គីឡូក្រាមចូលទន្លេវិញ៕