ខេត្តកំពង់ចាម:សាកសពនារីម្នាក់ត្រូវបានក្រុមគ្រួសារតាមរកឃើញដេកស្លាប់ដោយត្រូវឃាដករអារកសំលាប់និងសង្ស័យត្រូវជនដៃដល់រំលោភរួចមក។ បន្ទាប់ពីនារីរងគ្រោះបានធ្វើដំណើរទៅច្រូតស្មៅឲគោសីុហើយមិនឃើញត្រឡប់មកផ្ទះវិញនិងមានចំងាយពីភូមិ៥០០ម៉ែត្រ។ហេតុការណ៍រកសព
នារីរងគ្រោះឃើញនេះនៅម៉ោង១៨,២៥នាទីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០១៤ត្រង់ចំណុច(៤០៤៥០. ១៣១៥០)ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំត្រពាំងគ ស្រុកជើងព្រៃខេត្តកំពង់ចាម។
មេបញ្ជារការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើងព្រៃ លោកវរសេនិយត្រី ស៊ុយ សំអាត បានឲនគរវត្តដឹងថានារីរងគ្រោះមាន ឈ្មោះសិត ស្រួ ភេទស្រី អាយុ២២ឆ្នាំ នៅលីវ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ជនរងគ្រោះស្លាប់ដោយឃាតករមិនស្គាល់អត្តសញ្ញាណអារករ ខណះដែលជនរងគ្រោះទៅច្រូតស្មៅឲគោ ចំងាយ៥០០ម៉ែត្រពីភូមិ។លោកបានបញ្ជាក់ដែរថា តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ ជនរងគ្រោះបានចេញទៅច្រូតស្មៅឲគោនៅវាលស្រែតាំងពីម៉ោង១៤រសៀលរហូតដល់ម៉ោង១៦ល្ងាចទើបមានការឆោឡោថាបាត់ជនរងគ្រោះនិងបាននាំគ្នាដើរករហូតដល់ម៉ោង១៨,២៥នាទីទើបរកឃើញប៉ុន្តែនារីរងគ្រោះបានស្លាប់បាត់ទៅហើយនៅកន្លែងច្រូតស្មៅ។
លោកបានឲដឹងបន្តថាតាមការសន្និដ្ឋានរបស់សម្មត្ថកិច្ច ជនរងគ្រោះស្លាប់ដោយត្រូវឃាតករ រំលោភរួច អារកនិងកណ្តៀវច្រូតស្មៅសំលាប់បំបិតមាត់ហើយឃាតករអាចជាមនុស្សស្គាល់គ្នាជាមួយនិងជនរងគ្រោះ។បច្ចុចប្បន្នសម្មត្ថកិច្ចជំនាញកំពុងស្រាវជ្រាវសើុបអង្កេតពីករណីនេះដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕