ដោយ ប៊ុន រដ្ឋា
សៀមរាប ៖ ស្រ្តីសម័យទំនើប ត្រូវបានលើកតំម្កើងឲ្យមានសិទ្ធិស្មើភាពគ្មារវាងបុរស និងស្រ្តី មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ឋ ស្ថាប័នរដ្ឋ និងឯកជនបានជួយជ្រោមជ្រែង ឲ្យបង្កើតនូវគំនិតបញ្ញាស្មារតី អភិវឌ្ឍន៍ចក្ខុវិស័យថ្មីៗ ដើម្បីបង្កើនយុទ្ធសាស្រ្ត ដោយគំនិតនិងស្នាដៃរបស់ស្រ្តីកម្ពុជា ។
ពិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីកម្ពុជាឆ្នើម ដែលត្រូវបានប្រារព្វធ្វើឡើង នៅសណ្ឋាគារបាយ័ន្តអេរ៉ា ក្រុងសៀមរាប.ខេត្តសៀមរាប ដោយត្រូវបានអញ្ជើញចូលរួម ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប លោកជំទាវ លោកជំទាវចាន់ តារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកជំទាវ ជា សុកនួន ប្រធានសហគ្រិនស្រ្តីសាខា ខេត្តសៀមរាប.លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ព្រមទាំងស្រ្តីជាម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប និងមកពីបណ្តាខេត្តប្រមាណជិត២០០នាក់ នៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២៤។
លោកជំទាវ ចាន់ តារី មានប្រសាសន៍ថា សមាគមសហគ្រិនស្រ្តីឆ្នើម ត្រូវបានបង្កើតឡើងរយះពេល៣ឆ្នាំមកហើយ និងពិធីប្រកួតនៅថ្ងៃនេះគឺជាលើកទី៣ គោលបំណងបង្កើតឲ្យមាន សមាគមសហគ្រិនស្រ្តីឆ្នើម គឺបានផ្តោតទៅលើស្រ្តី ឲ្យមានភាពអង់អាចក្លាហាន ពង្រីកវិសាលភាពយ៉េនឌ័រ ការអនុវត្តច្បាប់ លើកកម្ពស់ការផ្លាស់ប្តូរ ឥរិយាបទផ្តត់គំនិតក្នុងសង្គម កន្លងមកស្រ្តីមានការខ្មាសអៀន ទន់ភ្លន់សុភាពរាបសារ គិតថាស្រ្តីមិនអាចធ្វើអ្វីបាន តែក្រោមការដឹកនាំដោយ សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញគាំទ្រភាពអង់អាចក្លាហានរបស់យ៉េនឌ័រ និងមានអទិភាព ក្នុងគោលយោបាយ ចូលរួមក្នុងការអភិវឌ្ឍន៍សង្គម ។
លោកជំទាវ បានកោតសរសើរចំពោះស្រ្តីឆ្នើមកម្ពុជាឆ្នាំ២០២៤ ដែលបានស្ថាបនាចក្ខុវិស័យ អភិវឌ្ឍន៍នូវ គំនិតផ្តួចផ្តើម យុទ្ធសាស្រ្តអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម ទាំងយុទ្ធសាស្ត្រទីផ្សារ លទ្ធផលដែលផ្តល់ដល់សង្គម ការទំនាក់ទំនងរវាងអាជីវកម្ម និងគ្រួសារ ក្នុងនោះស្រ្តីអាចដឹកនាំអាជីវកម្ម និងគ្រប់គ្រងអាជីវកម្ម រួមទាំងការដោះស្រាយបញ្ញាអាជីវកម្ម បានយ៉ាងល្អប្រសើរ ដោយការខិតខំប្រឹងប្រែង បង្កើនមុខរបរ ពង្រីកអជីវកម្ម ។
ក្នុងពិធីប្រកួតយកពានរង្វាន់នេះ គឺមានបេក្ខនារីឆ្នើម ចំនួន១៤រូប ដែលបានចូលរួមប្រកូត យកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៤ ត្រូវបានជ្រើសរើសយកស្រ្តីឆ្នើមចំនួន៣រូប ដែលបានឆ្លើយសំនួរ និងការរៀបរាប ក្នុងការបម្រើសេវាកម្ម និងការគ្រប់គ្រងអជីវកម្មភាពល្អ លទ្ធផលអ្នកទទួលបានពានរង្វាន់លេខ១ គឺបានទៅលើលោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មប្រហិត ទទួលបានទឹកប្រាក់មួយ១០០០ដុល្លា ព្រមទាំងរង្វាន់ផ្សេងៗ ពានរង្វាន់លេខ២ បានទៅលើ អ៊ឹង វាំងឌី ម្ចាស់សិប្បកម្មផលិតប្រេងខ្យល់ ទទួលបានថវិកា៧៥០ដុល្លា និងរង្វាន់ផ្សេងៗ ចំណែកលេខ៣បានទៅលើ ហេង ពេជ្រពុទ្ធាវត្តី ម្ចាស់ភោជនីយដ្ឋានឍពីនាក់ពូ ទទួលបានថវិកា៥០០ដុល្លា និងរង្វាន់ផ្សេងៗ។
ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ កោតសរសើរការខិតខំប្រឹងប្រែងរបស់ស្រ្តី ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ លើកកម្ពស់វិលាសភាពស្រ្តីឲ្យមានភាពអង់អាចក្លាហាន ក្នុងការមានច្នៃប្រឌិតផលិតផល ដោយស្នារដៃស្រ្តី រួមទាំងពង្រីកអាជីវកម្ម ទាំងការគ្រប់គ្រង និងបានសំណូមពរ ឲ្យខិតខំបន្ថែមទៀតក្នុងការគ្រប់គ្រង់ ការផលិត ទាំងសេវាកម្មឲ្យមានគុណភាព និងអនាម័យ ដើម្បីផលិតផលទទួលបានការគាំទ្របន្ថែមទៀត ៕