ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាម​រថយន្ត​នឹង​គោយន្ត​កែឆ្នៃ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទលមើស​ព្រៃឈើ​នៅក្នុង​ខេត្ត​កំ​ព​ង៉​ធំ​

0

​កំពង់ធំ ដោយមាន​ការបើក​ភ្លើង​ខៀវ​ពី​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ជាពិសេស​គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់​នឹង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រយា​។​ជុំវិញ​នឹង​ការដឹកជញ្ជូន​ផល​នឹង​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ​ក្នុងនោះ​អ្នកយក​ព​ត៏​មាន​យើង​បាន​

ទូរស័ព្ទ​ទៅ​លោក​សៅ​វណ្ណ​នី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​ប្រចាំ​ឃុំ​ទំរីង​ដើម្បី​សុំ​ការបំភ្លឺ​តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​ចំណែក​លោក​ហូរ​គឹម​ឆេ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង​យើង​មិនអាច​ទា​ក៉​ទង​បាន​ពីព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​គួ​បញ្ជា​ក៉​ផងដែរ​នៅពេល​កន្លងមក​គេ​ឃើញ​មានការ​ដឹកជញ្ជូន​ផល​នឹង​អនុផល​ព្រៃឈើ​តាម​រូប​ភាពជា​ក្បូន​បណ្ដែត​តាម​ទឹក​ចុះ​ពី​DSCN1551

ស្រុក​សណ្ដាន់​ឃុំ​សុចិ​ត្ត្រ​តាម​ដងស្ទឹង​ជី​និ​ត​យកមក​ដាក់​នៅ​ភូមិ​ស្រែ​វាល​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​បើតាម​ការ​ឲ្យ​ដឹង​ពី​កម្មករ​ដែល​ស៊ីឈ្នួល​ចុះ​ក្បូន​បាន​និយាយថា​ម្ចាស​ក្បូន​បណ្ដែត​ឈើ​ពី​កាត់​នោះ​ជា​របស់​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​ដុះ​ស្លែ​ឈ្មោះ​គីរ​ស៉​នៅ​ភូមិ​ស្រែ​វាល​ស្រុក​ចំការលើ​ខេត្ត​កំ​ព​ង៉​ចាម​គេ​ពូកែ​ខាង​រត់ការ​បង់លុយ​ឲ្យ​សម​ត្ថិ​កិច្ច​ដែល​ពាក់ព័ន្ធ​ឈ​ជើង​នៅតាម​តំបន់​នោ​៖​។​

ជុំវិញ​ការដឹកជញ្ជូន​ឈើ​តាម​ក្បូ​នេះ​អ្នកយក​ព​ត៏​មាន​យើង​បាន​ទូរ​សព្ទ​រាយ​ការ​ទៅ​លោក​តឹ​បញ្ញា​តា​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ហើយ​លោក​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា​លោក​នឹង​បញ្ជា​អោយ​លោក​ឈាង​មាលា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា​អោយ​ចុះទៅ​មើល​តែ​ក្រោយមក​ទូរស័ព្ទ​របស់លោក​នាយ​ខ័​ណ្ឌ​ក៍​តេ​លែង​ចូល​នៅពេល​បច្ចុបន្ននេះ​ក្នុង​ខេត្តកំពង់ធំ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយ​រិះ​គុណ​ទៅលើ​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ថា​DSCN0914

ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​របស់​មេ​ឈ្មួញ​រកស៊ី​យ៉ាង​ដុះ​ស្លែ​ដែលមាន​ឈ្មោះ​ដូចជា​។​១​ចែ​ហ័ង​មាន​ទីលំនៅ​ក្នុង​ឃុំ​កំពង់ថ្ម​២​ឈ្មោះ​ចែ​រ៉​ន​រស់នៅ​ភូមិ​ព្រៃ​តា​ត្រាវ​ឃុំ​បល្ល័ង្ក​៣​ឈ្មោះ​ចែ​ឡុ​ច​នៅ​ភូមិ​ត្រ​ពាំ​ស្វាយ​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​នាក់​ទាំ​៣​នាក់​នេះ​ជា​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅក្នុង​ទឹកដី​ស្រុក​សណ្ដាន់​ជា​យូ​យា​ណាស់​មកហើយ​ពុំដែល​មាន​សម​ត្ថិ​កិច្ច​ណា​ហាន​បង្ក្រាប់​ទេពី​ព្រោះ​ឈ្មួញ​ទាំង​៣​នាក់​នេះ​គឺជា​ឆ្នាំងបាយ​របស់​ពួកគេ​ដូច​ឆ្នេះ​ប្រជាពលរដ្ឋ​សុំ​សំណុំ​ពរ​ដល់​លោក​អ៊ុត​សំ​អ៊​ន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​មេត្តា​ត្រួតពិនិត្យ​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​ផង​ពុំ​នោះទេ​ព្រៃឈើ​នឹង​រលាយ​អស់ហើយ​។​