អាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនាំយកគោក្របីមកចាក់វ៉ាក់សាំងជំងឺសារទឹក.ជំងឺអត់ក្ដាមនិង ជំងឺដុំពកស្បែកដើម្បីការពារជំងឺឆ្លង ផ្សេងៗ

0

កំពង់ឆ្នាំង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនាំយកគោក្របីមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របីនៅព្រឹកនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច្ទនមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងអភិបាលស្រុក.ក្រុង.មន្ទីរជុំវិញអង្គភាព និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ចិញ្ចឹមគោពូជល្អៗ ដែលឧកញ៉ាម៉ុង រិទ្ធីបាននាំពូជគោពីថៃចំនួន ៥ពាន់ ក្បាលសម្រាប់ប្រជាកសិករនៅទូទាំងប្រទេសហេតុនេះសូមបងប្អូនទំនាក់ទំនងនាំយកពូជគោទាំងនោះមកចិញ្ចឹមពេលធំធាត់ក្រុមហ៊ុនធានាទិញយកវិញទាំងអស់ ដែលទាំងនេះអាចជួយជីវភាពបងប្អូនបានល្អប្រសើរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថាបងប្អូនដែលយកគោក្របីមកចាក់ទាន់ពេលវេលាដោយមិនចំណាយលុយកាក់នោះទេ ហើយការចាក់ថ្នាំការពារ គឺប្រសើរជាងការព្យាបាល ឧទាហរណ៍ប្រសិនបើប្អូនមិនយកគោក្របីមកចាក់វ៉ាក់សាំងទេនៅពេលថ្ងៃក្រោយវាកើតជំងឺបងប្អូននឹងទៅរកសេវាព្យាបាលនិងត្រូវចំណាយអស់ថវិកាជាពុំខាន។ ជាមួយគ្នានេះសូមបងប្អូនយកចិត្តទុក
ដាក់ថែទាំសុខភាពសត្វ ហើយបើអាចសូមផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលមានពូជតូចៗមកចិញ្ចឹមគោដែលមានពូជធំៗវាអាចជួយបង្កើនអាជីវភាពគ្រួសាររបស់បងប្អូនបានដែរ។

យោងតាមរបាយការណ៍របស់ លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុជាព្យាបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាខេត្តកំពង់ឆ្នាំងមានសត្វជាង៤លានក្បាល ក្នុងនោះគោក្របីជាង ២លាន ៥០ម៉ឺនក្បាលបក្សីជាង២លានក្បាល ពពែជាង២ពាន់ ក្បាល។ ដោយឡែកថ្ងៃនេះសម្រាប់ការចាក់ថ្នាំបងប្អូនប្រជាពលរដ្ឋនៅឃុំខ្លុងពពកនាថ្ងៃនេះមានចំនួន ៥០០ក្បាល បើការចាក់វ៉ាក់សាំង នៅថ្ងៃនេះ មិនអស់ទុក មន្ត្រីពេទ្យសត្វភូមិចាក់បន្តរហូតដល់អស់គោក្របីបងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្លុងពពក៕
សុខ គឹមសៀន