អុំស្រីជាអ្នកមើលថែរក្មួយប្រុសសរសៃប្រសាទស្លាប់ប្រមាណកន្លះខែមុន ក្មួយប្រុសស្លាប់ប្រមាណមួយសប្តាហ៍ ក្រោយគ្មានអ្នកដឹងលុះជះក្លិនចេញមកក្រៅទើបភ្ញាក់ផ្អើល

0

ដោយ សុខ គឹមសៀន
ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែអ្នកជិតខាងក្រោយធុំក្លិនស្អុយ ក៍បានអើតតាមបង្អួចស្រាប់តែឃើញសាកសពមនុស្សម្នាក់ស្លាប់ក្នុងផ្ទះ ក្រោយមកបានឃើញសពមនុស្សម្នាក់ទៀតដេកស្លាប់នៅក្នុងផ្ទះជាមួយគ្នា ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦.០០ ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅភូមិ ម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលផ្ទាល់ពី លោកស្រី ធី ភីចហង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះ បានដឹកនាំមន្ត្រីនគរបាល បច្ចេកទេស ចុះទៅពិនិត្យធ្វើកុសលបច្ច័យ លើសពដែលបានស្លាប់ទាំងពីរនាក់។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ថា សពទី១ ជាស្ត្រីចំណាស់ មានឈ្មោះ ម៉ូវ យឺន ហៅយាយព្រីម ហៅយាយងោល អាយុ៧៧ឆ្នាំ សពទី២ មានឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ឋ អាយុ៤២ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់សពលោកយាយ ម៉ូវ យឺន ។  ឆ្លងតាមការស្រាវជ្រាវ និងពិនិត្យធ្វើកោសល្យវិច័យ និងផ្អែកតាមសាក្សី អ្នកជិតខាងបានបញ្ជាក់ថាៈ  ឈ្មោះ ម៉ៅ សុលីនបញ្ញារិទ្ធ ហៅកុយ ជាមនុស្សសរសៃប្រសាទ មានចរិតកាច តែងតែគុបដុំថ្មទៅលើរថយន្តនិងអ្នកដែលដើរកាត់មុខ ពេលខ្លះរត់ចូលឡាន          ក មាន ។ ដោយសារតែស្ថានភាពលំបាកបែបនេះ ត្រូវបានក្រុមគ្រួសារបង្ខាំងឲ្យនៅក្នុងបន្ទប់ ចាក់សោរពីក្រៅ ដោយមាន លោកយាយ ម៉ូវ យឺន ដែលត្រូវជាអុំស្រី ជាអ្នកមើលថែរ ឲ្យបាយទឹកម្ហូបអាហារពិសារ រាល់ថ្ងៃ ដែលមានរយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ បើតាមសំដីអ្នកជិតខាងបញ្ជាក់ថា កាលពីជាងកន្លះខែមុន បានឃើញលោកយាយ ម៉ូវ យឺនដែលជាអ្នកមើលថែរក្សាក្មួយ ឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ ហៅកុយ បានដើរចេញមកលេងខាងក្រៅ ជាមួយអ្នកជិតខាងដែរ ហើយក្រោយមកក៏បាត់មិនឃើញចេញពីផ្ទះមកក្រៅទៀតឡើយ។ ក្រោយមកប្រហែលជាជាងមួយសប្តាហ៍មុន អ្នកជិតខាង ក៍លែងបានឮសំឡេងស្រែកច្រៀង និងឡូឡារបស់ ឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ ហៅកុយនោះទៀតដែរ ។
ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ បានបន្តថា៖ ផ្អែកតាមការស្រាវជ្រាវ ធ្វើកោសលវិច័្ចយ និងសាក្សីបានសន្និដ្ឋាន លោកយាយ ម៉ូវ យឺន ដែលជាអ្នកមើលថែឈ្មោះម៉ូវ សូលីនបញ្ញារិទ្ធ ហៅកុយ អាចនឹងស្លាប់ជាង១៥ថ្ងៃមុន ដោយសារជម្ងឺ ឬ ខ្យល់គ ។លុះក្រោយមក ដោយសារគ្មានអ្នកមើលថែរ ឱ្យបាយទឹក ឈ្មោះ   ម៉ូវ សូលីនបញ្ញារិទ្ធ ហៅកុយ ដែលជាប់ក្នុងបន្ទប់នោះ ក៍បានស្លាប់តាមក្រោយប្រហែល៧ថ្ងៃមុនមានការភ្ញាក់ផ្អើលនេះ។
នៅព្រឹកថ្ងៃដដែលនោះដែរ គេឃើញស្ត្រីឈ្មោះ ម៉ូវ សូលីម អាយុ ៧៣ ឆ្នាំដែលត្រូវជាប្អូនស្រីរបស់ឈ្មោះម៉ូវ យឺន ហៅយាយងោល និងត្រូវជាម្តាយឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ បានមកដល់ (មកពីរាជធានីភ្នំពេញ) ដោយបានបញ្ជាក់ប្រាប់សមត្ថកិច្ច ទាំងក្តីសោកសង្រេង ថា គាត់ទើប បានចេញទៅរាជធានីភ្នំពេញប្រហែលជាមួយខែមុន មិនគួមានរឿងហ្នឹងសោះ រោយពីពិនិត្យធ្វើកោលសល្យវិច័យហើយ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕