ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក សរ ម៉ាប់ នាយ ផ្នែករដ្ឋបាល ជលផល ដំដែក នៅ ថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានដឹកនាំ កម្លាំង សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ និងសង្កាត់កំពង់ក្ដី ព្រមទាំង សហគមន៍ នេសាទ អន្លង់ សំណរ និងជីក្រែង បានសហការជាមួយ មន្ត្រីឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបស្នាក់ការ អន្លង់ សំណរ កម្លាំងសហការ សរុប ១៥នាក់ មធ្យោបាយ ដោយការណូត ចំនួន ៣ គ្រឿង។ ចុះបង្រ្កាប បទល្មើសឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង ក្នុង ភូមិសាស្ត្រ ស្រុក ជីក្រែង នៅក្នុង ឃុំ អន្លង់ សំណរ,ឃុំ ស្ពាន ត្នោត និងឃុំ ល្វែងឫស្សី រហូតដល់ ព្រំប្រទល់ ឃុំប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះសម្រេចបាន÷ ដុតចោល ក្បាល លូ ស្បៃមុង ចំនួន ៤៥ គ្រឿង, កាប់ របាំង ប្រវែង ២២០០ ម៉ែត្រ, កាប់ ចម្រឹង ចំនួន ៥០០ ដើម។
លែងត្រីចម្រុះ ចូលទៅក្នុងបឹងធម្មជាតិវិញ ចំនួន ១០០ គីឡូក្រាម។
នាយ សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី និងនាយសង្កាត់ រដ្ឋបាល ជលផល កំពង់ក្តី លោក ជុំ សុភាព បានប្រាប់អ្នកសារព័ត៌មានថា ការបង្រា្កប បទល្មើស នេសាទ ក្នុង ស្រុកជីក្រែង ពិបាកដូច វែក ចក ក្នុង បឹងអញ្ចឹង! ព្រោះពួកគាត់មិនស្ដាប់នូវការ ផ្សព្វផ្សាយ អប់រំ ណែនាំ ពី មន្ត្រី ជំនាញជលផល ប្រាប់ថា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះ មច្ឆាជាតិ ក្នុងការយកឧបករណ៍ ប្រភេទ នេះទៅ នេសាទ។ នាយ សង្កាត់រដ្ឋបាល ជលផល ទាំង ២ នៅតែអះអាងថាពួកលោក នឹងសហការ ជាមួយ ស្ថាប័នពាក់ព័ន្ធ បន្តបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះដូចភ្លៀងរលឹម ៕