រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ដល់នូវគោលការណ៍ចំនួន ៨ចំណុច ដើម្បីក្លាយជាគ្រូល្អ និងបង្រៀនសិស្សរៀនពូកែ

0

ដោយ ចន្ថា បុណ្យឫទ្ធិ

កំពង់ធំ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្តន៍ អាចារ្យលាក់ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន បានថ្លែងថា ដើម្បីឱ្យការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យា ថ្នាក់ ដំបូងប្រកបដោយប្រសិទ្ធភាព បានផ្តល់នូវគោលការណ៍សំខាន់ៗ រួមមាន៖១.បានណែនាំដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ ទី៣ ប្រើប្រាស់សៀវភៅជំនួយគ្រូ ដែលតម្រូវឱ្យយើងអានជារាងរាល់ថ្ងៃមុននឹងបង្រៀន ហើយមេរៀននីមួយៗ នឹងធ្វើឱ្យយើងក្លាយជាគ្រូល្អ។
២.មុខវិជ្ជាគណិតវិទ្យា គឺតម្រូវឱ្យលោកគ្រូ អ្នកគ្រូ មានសម្ភារៈ និងតារាង ដែលជាសម្ភារៈជំនួយ នៅពេលបង្រៀនមានភាពងាយស្រួល។
៣.ការធ្វើកិច្ចតែងការបង្រៀន ឱ្យបានច្បាស់លាស់នៃមេរៀននីមួយៗជាប្រចាំ៤.ត្រូវឱ្យសិស្សហ្វឹកហាត់ធ្វើលំហាត់ឱ្យបានញឹកញ៉ាប់ ធ្វើលំហាត់កាន់តែច្រើន កាន់តែចេះ ព្រមទាំងដាក់កិច្ចការផ្ទះថែមទៀត។
៥.គ្រប់បន្ទប់សិក្សា ត្រូវមានរៀបចំសម្ភារៈឌីជីថល៦.ត្រូវបង្រៀនកូនសិស្ស ឱ្យស្គាល់អំពីរូបិយ និងអរូបី
៧.ប្រសិនបើករណីសិស្ស មិនយល់អំពីមេរៀន យើងត្រូវមានវីដេអូ បញ្ចាំងស្លាយបន្ថែមទៀត
៨.មានការប្រឹក្សាគរុកោសល្យកម្រិតថ្នាក់ដំបូង ៕