មនុស្សជិត៥ម៉ឺននាក់ខេត្តបន្ទាយមានជ័យនិងព្រំដែនទទួលស្វាគមន៍និងជូនដំណើរប្រតិភូ Gumball 3000 Rally in Combodia

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ មានមនុស្សជិត៥ម៉ឺននាក់នៅខេត្តបន្ទាយមានជ័យនិងស្រុក ក្រុងនានា ព្រមទាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលស្វាគមន៍និងជូនដំណើរដ៏រាក់ទាក់ កក់ក្តៅបំផុតប្រតិភូ Gumball 3000 Rally in Combodia ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត៥ម៉ឺននាក់ ធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់នោះកាលពីរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ចំណែកថ្នាក់ដឹកនាំប្រតិភូនិងអ្នកសហការរៀបចំព្រឹត្តិការណ៍បានចុះមកថ្លែងអំណរគុណដល់ាជរដ្ឋាភិបាលកម្ពុជានិងក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច និងមហាជនពា់ក់ព័ន្ធដែលបានទទួលបដិសណ្ឋារកិច្ច សម្របសម្រួល ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បង្កលក្ខណ:ដល់កម្មវិធីនកិច្ចនិងជូនដំណើរ ។

យោងរដ្ឋបាលសាលាខេត្តនិងមន្ទីរទេសចរណ៍ខេត្តអោយដឹងថា: អំពីស្ថិតិអ្នកទទួលស្វាគមន៍ ជូនដំណើរក្នុងខេត្តបន្ទាយមានជ័យ ចំពោះប្រតិភូ Gumball 3000 Rally in Combodia ចាប់ពីចំណុចព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ (ផ្លូវជាតិលេខ៦) និងជូនដំណើរប្រតិភូចេញទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៤៧.០០០នាក់ ក្នុងនោះ ៖-ស្រុកព្រះនេត្រព្រះ ចំនួន   ៩.០០០នាក់
-ក្រុងសិរីសោភ័ណ  ចំនួន ១៤.០០០នាក់
-ស្រុកអូរជ្រៅ          ចំនួន   ៥.០០០នាក់
-ក្រុងប៉ោយប៉ែត      ចំនួន ១៩.០០០នាក់ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” បានធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ហើយនៅរសៀលដល់ល្ងាចថ្ងៃទី១៧ខែកញ្ញា ប្រតិភូបានចាកចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាត៊ិប៉ោយប៉ែតទៅប្រទេសថៃ ៕