ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យជនលិចតំបន់មួយ ចំនួនក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅរស់នៅភូមិ១ ភូមិ២ ឃុំអូត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹង ហាវ ខេត្តព្រះសីហនុ បានរងផលប៉ះពាល់ និងរងគ្រោះដោយជំនន់ទឹកភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបាន ធ្វើឲ្យពួក គាត់ពិបាកក្នុងការរស់នៅ ធ្វើដំណើរទៅមក និងប្រកបមុខរបរប្រចាំថ្ងៃ។ក្នុងនោះបងប្អូនប្រជាពពលរដ្ឋ ចិញ្ចឹមត្រីជា លក្ខណៈគ្រួសារ ក៏រងការខាតបង់ដោយស្រៈចិញ្ចឹមរបស់ពួកគាត់ត្រូវជនលិច ហើយត្រីជាង១០០ គីឡូក្រាម  ត្រូវបានទឹកហូនាំយកទៅអស់ដែរផង។

លោក ម៉ាង ស៊ីណេត ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិង បានធ្វើការ ណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាព ឱ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះជំនន់ ទឹកភ្លៀងដោយសារ យើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះឡើយ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរង គ្រោះដោយ ជំនន់ ទឹកភ្លៀងត្រូវមានការប្រុងប្រយ័តកូន ចៅ ព្រោះគ្រោះធម្មជាតិមិនទៀងទាត់នោះទេ វាអាចកើត ឡើង គ្រប់ពេលវេលា ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័តនៅរដូវវស្សានិង ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បី ចៀសផុតពីជំងឺផ្សេងៗផងដែរ។

ដោយឡែកសម្រប់ស្រុកព្រៃនប់វិញ ស្ពានឈើបណ្តែតទឹកមួយខ្សែឆ្លង ព្រែកទឹកសាបនៅ តំបន់តាលះ ក្នុងស្រុកព្រៃនប់( ក្រោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) បានដាច់មិនអាចឆ្លងបាន ដោយសារជំនន់ទឹក ភ្លៀង ។ ក្រោយស្ពានឈើបណ្តែតទឹកនេះបាក់ដាច់ ការធ្វើដំណើរឆ្លងកាត់ព្រែក របស់ពលរដ្ឋ សិស្សសាលា និង កម្មករកម្មការីរោងចក្រ បានប្រើប្រាស់ទូកចម្លងជាបណ្តោះអាសន្ន៕

នាគសមុទ្រ