សម្រស់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់សុភាពនារី ហើយនរណាៗក៏ចង់ទទួលបានសម្រស់ផូរផង់ដាច់គេដែរ។ ប៉ុន្តែប្រសិនបើសុភាពនារីដែលមានមុខស្អាតឬរូបរាងស្អាតតែមួយមុខនោះ គឺមិនទាន់គ្រប់គ្រាន់ជាងនារីដែលប្រុសៗចង់បានទាំងស្រុងនោះទេលុះត្រាតែសុភាពនារី
មានភាពមានរូបរាងកាយល្អឥតខ្ចោះ ៧ យ៉ាងទើបពេលលក្ខណៈដែលបុរស់ណាក៏ពេញចិត្ត។ចង្កេះ និងត្រគាកភាពស្រស់ស្អាតរវាងចង្កេះ និងត្រគាកមានរាងមូលក្លំ ហើយមិនធ្លាក់យារជាបង្ហាញថានាងជាមនុស្សស្រីដែលមានរាងឥខ្ចោះ។
ជាពិសេសនៅពេលសុភាពនារីស្លៀកខោជើងវែង ឬក៏សំពត់រឹប គឺពិតជាមានភាពស្រស់ស្អាតបំផុត។ជើងស្រឡូនផ្នែកជើងរបស់សុភាពនារី ឬការស្លៀកពាក់ក៏អាចផ្តល់នូវភាពទាក់ទាញពីបុរសៗផងដែរ។ ដូច្នេះជើងជាចំណុចសំខាន់មួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗ។ តើសុភាពនារីមានជើងយ៉ាងម៉េចទើប ហៅថាស្រឡូន? ជើងស្រឡូនមានឆ្អឹងត្រង់, ស្បែកនិងសាច់ដុំទន់ហើយណែន, រលោង, ជង្គង់តូច, និងមិនជ្រួញ។ចង្កេះអង្ក្រងចង្កេះអង្ក្រងបែបស្តង់ដារ គឺជាអ្វីដែលសុភាពនារីគ្រប់រូបប្រាថ្នាចង់បាន។
ចាប់ពីស្មា ដើមទ្រូង និងរហូតដល់ចង្កេះមានរាងតូច ហើយត្រគាកទូលាយ។ នៅពេលអ្នកស្លៀកពាក់ ផ្នែកចង្កេះធ្វើឲ្យមានចំណុចប្រសព្វ មើលទៅមានរាងស្លីម។ខ្នងរាបស្មើល្អសម្រស់នៃខ្នងរាបស្មើបង្ហាញឲ្យឃើញរាងស្តួច និងមានសាច់ល្មមនៅផ្នែកស្មា, ខ្នងវែងល្មម រួមផ្សំនឹងសាច់ត្រគាកធ្វើឲ្យមានភាពស៊ិចស៊ី។
នេះក៏អាចសុភាពនារីស៊ិចស៊ីដែលស្ថិតក្នុងក្រសែភ្នែករបស់បុរសៗដែរ។សម្រស់នៃក្បាលពោះសុភាពនារីដែលគ្មានក្បាលពោះ និងគ្មានខ្លាញ់ ពេលដែលស្លៀកសម្លៀកបំពាក់ធ្វើឲ្យមើលទៅស្អាត និងមានភាពទាក់ទាញ។ដើមទ្រូងធាត់ត្រលុកត្រលុននេះជាក្តីសុបិន្តរបស់សុភាពនារី។ តើស្ត្រីដែលមានដើមទ្រូងបែបណា ទើបគេគេហៅថាស្តង់ដារ? ដើមត្រូវស្តង់ដារ គឺជាដើមទ្រូងដែលមានរាងមូលក្លំ ហើយរលោង មិនមានភាពជ្រីវជ្រួញ និងមានចុងដោះពណ៌ផ្កាឈូក។
ឥរិយាបថដែលគួរឲ្យទាក់ទាញឥរិយាបថរបស់សុភាពនារី ក៏ជាភាពទាក់ទាញមួយដល់បុរសៗផងដែរ។ ឥរិយាបថរបស់សុភាពនារីដែលគួរឲ្យស្រលាញ់ គឺសមតុល្យ នឹងទម្ងន់ជើងទាំងពីរ ថែមទាំងក្បាល និងចង្ការ។ ឥរិយាបថល្អបែបនេះក៏អាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែរឹងមាំផងដែរ៕