ចិន​បង្កើត​រោងចក្រ​៣០​កន្លែង​ទៀត​សម្រាប់​ផលិត​គ្រឿងយន្ត​ជួយ​ការងា​មនុស្ស​

0

​ប្រទេស​ចិន​បច្ចុប្បន្ននេះ គឺ​ត្រូវបាន​ចាត់ទុក ជាទី​ផ្សារ​ផ្នែក​ឧស្សាហកម្ម គ្រឿងយន្ត ដ៏​ធំ​បំផុត​នៅលើ​សកលលោក បន្ទាប់ពី​តួលេខ​ថ្មី​បាន​បង្ហាញថា រោងចក្រ​ផលិត​គ្រឿងយន្ត សម្រាប់​ជំនួយ ការងារ​មនុស្ស ឬ​ដែល​មនុស្ស​មិនអាច​ធ្វើបាន​នោះ មាន​ចំនួន ៣០ កន្លែង ទៀត កំពុងស្ថិត​នៅក្នុង ដំណើរការ​សាងសង់​ប​ន្ថែ​ម ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែតុលា ឆ្នាំ​២០១៤ នេះ ដោយ លើកឡើង ពីស​ម្តី​របស់លោក គូ តៅ​គុយ នាយករង នៃ​មជ្ឈមណ្ឌល​វិស្វកម្ម និង​ស្រាវជ្រាវ​រដ្ឋ សម្រាប់​គ្រឿងយន្ត លើកឡើង ក្នុង​វេទិកា​មួយ ក្នុង​ទីក្រុង​សៀង​ហៃ​ថា “​គ្រឿងយន្ត និង អ៊ី​ន​ធឺ​ណែ​ត នឹង​ផ្លាស់ប្តូរ​សង្វាក់ ផលិតកម្ម​ជាស​កល ហើយ​ចិន គឺ​កំពុង​ឈាន​ជើង​ចូល ទសវត្ស​រ៍មាស សម្រាប់​ការអភិវឌ្ឍ ការផលិត គ្រឿងយន្ត​ដោយ​ខ្លួនឯង​” ។​
​រំលឹក​កាលពីមុន​ឆ្នាំ ២០០៨ យើង​ពុំទាន់​ឃើញ​មាន​ឧស្សាហកម្ម គ្រឿងយន្ត​នៅក្នុង​ប្រទេស ចិន​នោះ ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី ជាមួយនឹង​ការ​រលាយ​សាបសូន្យ​ទៅ ពី​សំណាក់​ការ​បែង​ចែង​ផ្នែក ប្រជា សាស្ត្រ និង ភាពខ្វះខាត នៃ​កម្លាំង​កម្មករ​នោះ ប្រទេសមួយ​នេះ​បាន​ក្លាយជា ទីផ្សារ​ឧស្សាហកម្ម គ្រឿង យន្ត​ធំ​បំផុត នៅលើ​សកលលោក​កាលពី​ឆ្នាំ​២០១៣ ។ នេះ​បើតាម​ការអះអាង​របស់​លោក តៅ​គុយ ។​​គួរ​បញ្ជាក់ថា រហូតមកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៤ តួលេខ​នៃ​សហគ្រាស​ផលិត​គ្រឿងយន្ត នៅ ប្រទេស​ចិន​មាន​ចំនួន ៤២០ ក្រុមហ៊ុន ដោយឡែក​មកដល់​ខែកញ្ញា មាន​រោងចក្រ ៣០ ទៀត កំពុង ធ្វើការ​សាងសង់ ៕