កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ មន្ដ្រីរដ្ឋាភិបាលក្នុងតំបន់បានប្រកាសថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស១៧ នាក់ និងចាប់ជំរិតកូនអ្នកភូមិ៣០នាក់ ដែលជាការវាយប្រហារកើតឡើង សាជាថ្មីម្ដងទៀត ស្ថិតនៅភាគឦសាន រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា នៅខណៈ ដែលក្រុមឧទ្ទាមបូកូហារ៉ាមកំពុងធ្វើ សកម្មភាពហិង្សាស្ថិតនៅភាគខាងលិច ប្រទេសតំបន់អាហ្វ្រិកមួយនេះ ។
លោក Shettima Maina មន្ដ្រីរដ្ឋា ភិបាលក្នុងតំបន់បានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មានថា ខ្មាន់កាំភ្លើងបានឆ្មក់ ចូលតំបន់ Maffa ទីក្រុងMaiduguri រដ្ឋ Borno កាលពីថ្ងៃព្រហស្បតិ៍ និង ថ្ងៃ សុក្រ សបា្ដហ៍មុន ។ ប្រភពបន្ដថា ជន រងគ្រោះបាត់បង់ជីវិតភាគច្រើនជាក្រុម សហគមន៍Ndongo ។ ជនរងគ្រោះ ដែលត្រូវក្រុមខ្មាន់កាំភ្លើងចាប់ជំរិតទាំង នោះមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ។
មន្ដ្រីរដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លេងបាន ចាប់កុមារយកទៅធ្វើទាហាន ។ ដោយ ការវាយឆ្មក់នេះធ្វើឱ្យអ្នកស្រុកជាច្រើន បង្ខំចិត្ដភៀសខ្លួនចេញពីលំនៅឋានទៅ កាន់ Maiduguri ដោយខ្លាចបាត់បង់ ជីវិត ហើយកូនៗរបស់ពួកគាត់ធ្លាក់ទៅ ក្នុងដៃរបស់ពួកឧទ្ទាម ។
អាជ្ញាធរក្នុងតំបន់បានរាយការណ៍ទៅ ថ្នាក់លើ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានវិធានការបែបណានៅ ឡើយទេ ។ មានការអំពាវនាវឱ្យរដ្ឋាភិ បាលចាត់វិធានការបន្ទាន់ដើម្បីជួយ សង្គ្រោះអាយុជីវិតពលរដ្ឋនៅក្នុងតំបន់9