រដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជកម្មនិងឧស្សាហកម្មជប៉ុន លោក Yoichi Miyazawa កាលពីថ្ងៃទី២៧តុលាបានប្រកាស់ថា គណបក្សដែលលោកដឹកនាំបានទទូលប្រាក់រ៉ៃអង្គាសពីពីណីជ្ជករនៅបរទេស ដែលជាការហាមប្រាំទៅច្បាប់គ្រប់គ្រងមូលនិធិនយោបាយ។
តាមប្រសាសរបស់លោកMiyazawa សាខាគណបក្សកាន់អំណាច(LDP) នៅខេត្ត ហីរ៉ូស៊ីម៉ា បានទទួលបានមូលនិធិ សរុប៤សែនយ័ន នៅឆ្នាំ២០០៧និង២០០៨ ពីក្រុមហ៊ុនមួយនៅក្នុងស្រុក ប៉ុន្តែក្រុមហ៊ុននោះមានភាគហ៊ុនជាង៥០ភាគរយ ច្ចាស់នៅបរទេស។
លោកMiyazawa ទើបតែឡើងកាន់ដំណែងជំនួសលោកស្រីYuko Obuchi ដែលបានលាលេងចេញពីដំណែងដោយជាប់ពាក់ព័ន្ធនិងមូលនិធិនយោបាយផងដែរ។ លោកបន្តទៀតថា លោកមិនបានដឹង ថាក្រុមហ៊ុនខាងលើមានម្ចាស់ភាគហ៊ុននៅបរទេសរហូតដល់ជាង៥០ភាគរយនោះឡើយ ហើយទឹកប្រាក់ទាំងនោះក៏ត្រូវបានប្រគលសងក្រុមហ៊ុនវិញនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៤។
ក្រៅពីនេះក៏បានសងប្រាក់ដល់ហាងលក់ស្រាដែលមានម្ចាស់នៅបរទេសគ្រប់គ្រង ប្រមាណ១៨០០០យ័ន ដែលទួលកាលពីឆ្នាំ២០១០ ។ លោកMiyazawa បន្តទៀតថាមានលេខានៅក្នុងស្រុក៥នាក់បានចូលទៅកាន់ទៀមស្រានោះចំណែករូបលោកមិនដែលឈានជើងចូលនោះឡោះយ។
ករណីខាងលើត្រូវបានគេសើរើ ក្រោយពេលរដ្ឋមន្ត្រីស្រី២រូបបានលាលេងចេញពីតំណែងក្រោយរយៈពេលមិនដល់២សប្តាហ៍ផងនោះ ។ពេលនេះលោកMiyazawa កំពុងខិតខំដោះស្រាយបញ្ចាប់រឿងអាស្រាវទាំងឡាយ ពាក់ព័ន្ធនិងមូលនិធិនយោបាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គណកក្សកាន់អំណាច៕