​ក្នុង​អាណា​តិ្ត​ថ្មី ប្រធានាធិបតី​ប្រេ​ស៊ី​ប្តេជ្ញា​ធ្វើ​ការកែ​ទម្រ​ង​ជា​ទ្រ​ង​ទ្រាយ​ធំ​

0

​លោកស្រី ប្រធានាធិបតី​ប្រេ​ស៊ី​ល ឌី​ល​ម៉ា រួ​សេ​ហ្វ ដែល​ទើប​ជាប់ឆ្នោត​ថ្មី កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែតុលា ឆ្នាំ​២០១៤ នោះ បានធ្វើការ​ប្តេជ្ញា​ភ្លាមៗ ក្នុង​ពិធី​អបអរ​ជ័យជម្នះ របស់​គណបក្ស​ពលករ ថា នឹងធ្វើ​កំណែទម្រង់ នៅ​ទូទាំងប្រទេស ជាពិសេស​លោកស្រី សូម​អំពាវនាវ​ឲ្យ​មានការ​រួបរួម​ជាតិ ឡើងវិញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​អាម៉េរិក​ឡាទីន​មួយ​នេះ ឲ្យ​រួច​ចាក​ផុតពី​បញ្ហា​ទាំងឡាយ ដែល ធ្លាប់​កើតមាន​កន្លងមក ។​
​ថ្លែង​ចំពោះមុខ​ប្រជាជាតិ​ទាំងអស់ នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​សរុប​ជាង ២០២ លាន​នាក់ និង មាន​ផ្ទៃ​ធំ​បំផុត នៅលើ​សកលលោក​លំដាប់​ទី ៥​នេះ លោកស្រី រួ​សេ​ហ្វ បញ្ជាក់ ច្បាស់ៗ​ថា “​ខ្ញុំ​អំពាវនាវ ដល់​ប្រជាជន​ប្រេ​ស៊ី​ល​ទាំងអស់ ត្រូវ​រួបរួមគ្នា ដោយ​គ្មាន​លក្ខខណ្ឌ សម្រាប់​អនាគត​ប្រទេសមួយ​នេះ​។ ខ្ញុំ​ចង់​ធ្វើជា​ប្រធានាធិបតី ដែល​ប្រសើរ​ថ្លៃថ្លា​ជាង​អ្វីដែល​ខ្ញុំ​ធ្លាប់ធ្វើ​តាំង​ពីមុន​រហូតមកដល់​ពេលនេះ​” ។​
​គួរ​បញ្ជាក់ថា តាម​សម្តី​របស់​លោកស្រី​ប្រធានាធិបតី ពិតណាស់ថា​ចំណុច​ចម្បង​បំផុត គឺ​ការ ធ្វើ​កំណែ ទម្រង់​នយោបាយ បន្ទាប់ពី​លោកស្រី ត្រូវ​បក្សប្រឆាំង​រិះគន់ថា បាន​ប្រព្រឹត្ត​អំពើ ពុករលួយ ហើយ​ប្រការ នេះ​លោកស្រី​ក៏បាន​ប្តេជ្ញា​ផងដែរ​ថា នឹង​លុបបំបាត់​អំពើពុករលួយ ព្រមទាំង​និទ្ទណ្ឌភាព តាមរយៈ​ការ អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​បំផុត ។​
​លោកស្រី​ប្រធានាធិបតី​ប្រេ​ស៊ី ឌី​ល​ម៉ា រួ​សេ​ហ្វ វ័យ ៦៦​ឆ្នាំ​បាន​ជាប់ឆ្នោត​លើ​គូ ប្រជែង​របស់ លោកស្រី គឺ​លោក អ៊ែ​ស្យ៉ូ ណេ​វែ​ស យ៉ាង​ប្រកៀក​ប្រកិត​បំផុត ដោយ​សម្លេង គាំទ្រ ៥១,៦២​ភាគរយ លើ​៤៨,៣៨ ភាគរយ ជាហេតុ​នាំ​ឲ្យ​លោក​ទទួលបាន​ជោគជ័យ នឹង បន្ត​កាន់តំណែង របស់លោក​ស្រី​មួយ​អាណត្តិ ដែលមាន​រយៈពេល ៤​ទៀត ៕