អាមេរិក​ប្រមាន​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​ណា​ដែល​ទិញ​ប្រេង​ពី​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​

0

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់​អូ​បា​ម៉ា បានប្រកាស់ថា​និង​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​ណា​បុគ្គល​ណា​បាន​ទិញ​ប្រេង​ពី​ក្រុម​អិស្លាម​បង្កើត​រដ្ឋ IS នៅក្នុង​ប្រទេស​ស៊ី​រី​និង​អី​រ៉ា​ក់​។​
​ច្បាប់​ដាក់ទណ្ឌកម្ម​នឹង​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​អាមេរិក​និង​ធា​នាគា​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក ព្រមទាំង​ក្រុមហ៊ុន ក​ណ្ត​ល​ទៀតផង ប្រសិនបើ​ប្រទេស​ណា​ឬ​បុគ្គល​ណា​បាន​ទិញ​ប្រេង​ពី​IS ។

ក្រៅពីនេះ​អាមេរិក​ក៏បាន​ខិតខំ​ទប់ស្កាត់​ប្រាក់ចំណូល​របស់ ក្រុម​IS តាម​ច្រក​ផ្សេងៗ​ដូចជា ផ្តា​ល់​ប្រាក់​លោះ ដោះដូរ​ចំណាប់ខ្មាំង​ដែល​ពួកគេ​ចាប់​ទៅ​។ ទាំងនេះ​ជាការ​ខិតខំ​របស់​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ក្រុម​អិស្លាម​ថយចុះ​។ បច្ចុប្បន្ន​ក្រុម​IS រកប្រាក់​ចំណូល​បាន​រហូតដល់​ទៅ​១​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ទើប​ជួយ​ក្រុម​នេះ​បង្កើន​កម្លាំង​និង​សព្វាវុធ​វាយប្រហារ​គ្រប់​ទឹ​ស​ទី​។​
​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​David Cohen បាន​បញ្ចា​ក់ថា IS ដណ្តើមបាន​ការគ្រប់គ្រង​តំបន់​យ៉ាង​ធំ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អី​រ៉ា​ក់ ក្រុម​នេះ​និង​បង្កើន​ការវាយប្រហារ​គម្រាមកំហែង​ដល់​អាមេរិក​និង​សម្ព័ន្ធ​មិ​ត​ប្រសិនបើ​មិន​ទប់ស្កាត់​ពី​ពេលនេះ​ទៅ​។​
​ជា​រៀងរាល់ខែ​ក្រុម​IS រកបាន​ប្រាក់ចំណូល​រាប់សិប​លាន​ដុល្លារ តាមរយ​ការលក់​ប្រេង ប្រាក់​លោះ​ចំណាប់ខ្មាំង ។ លើ​ល​ពីនេះ​ទៅទៀត​នៅមាន​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ត​កស្ត​ម ជួយ​ពីក្រោយ ឧ​ប្ប​ធម្ម​ដល់​ក្រុម​នេះ​ទៀតផង​។

លោក Cohen បន្តទៀតថា ប​ច្ចុ​ប្ប​រដ្ឋាភិបាល​អាមេរិក​និង​សម្ព័ន្ធមិត្ត​កំពុង​ពិភាគ្សា​ស្វែងរក​វិធីសាស្ត្រ​ទប់ស្កាត់​ក្រុម​IS ពី​សេស​ប្រភព​ចំណូល ។ គេ​បានដឹងថា​ក្រុម​IS បាន​លក់​ប្រេង​យ៉ាងច្រើន​នៅ​ទីផ្សា​ងងឹត​ក្នុងប្រទេស​ស៊ី​រី​និង​អី​រ៉ា​ក់ ក្នុងនោះ​មានការ​ជួយរ​ដូរ​ចូល​ទឹកដី​ទួរគី​ទៀតផង​។​​ពិភពលោក​ទាំងមូល​មិនទាន់​រក​ចម្លើយ​ឃើញ​នៅ​សំណួរ​សួរថា តើ​អ្នកណា ប្រទេស​ណា បាន​ទិញ​ប្រេង និង​លក់​សព្វាវុធ​ទៅ​ឲ្យ​ក្រុម IS សម្រាប់​បង្កើត​ទឹកដី​អ៊ិ​ស្លាម ?
​តាម​តួលេខ​របស់​ក្រុម​ស្រាវជ្រាវ​ស្តីពី​សព្វាវុធ​ដែល​រឹបអូស​បាន​ក្រោយ​ការវាយប្រហារ​ទៅលើ​ក្រុម IS នៅ​ភាគខាងត្បូង​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី​បង្ហាញ​ឲ្យ​ឃើញថា មាន​ប្រភព​ផ្គត់ផ្គង់​សព្វាវុធ​ជាច្រើន​ទៅ​ឲ្យ​ក្រុម IS ។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង​សព្វាវុធ Conflic armament research បាន​ឲ្យ​ដឹងថា មាន​ប្រភេទ​សព្វាវុធ និង​គ្រាប់​ជាង​១.៧០០ ដែល​ក្រុម IS ដណ្តើមយក​ពី​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក ហើយ​អាវុធ​ទាំងនោះ​ប្រទេស​ជុំវិញ​ពិភពលោក​បានផ្តល់​ជំនួយ​ទៅ​ឲ្យ ក្រុមប្រឆាំង​នៅ​ស៊ី​រី និង អ៊ីរ៉ាក់ ។​​លោក James Bevan អគ្គនាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ CAR បាន​និយាយ​ទៅកាន់​សារព័ត៌មាន​New York times ថា ក្រុម IS បាន ដណ្តើមយក​សព្វាវុធ​ពី​ឃ្លាំង​សព្វាវុធ​នៅ​ប្រទេស​ស៊ី​រី និង នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​អាវុធ​ទាំងនោះ​ភាគច្រើន​ផលិត​នៅក្នុង​ប្រទេស​អាមេរិក និង​រុស្ស៊ី ព្រមទាំង​ប្រទេស​មួយចំនួនទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។​
​ការវាយប្រហារ​កន្លង​មក​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​បានបង្ហាញ​ឲ្យ​ឃើញថា ការវាយប្រហារ​តាម​ដែនអាកាស​មិន​គ្រប់គ្រាន់​ក្នុងការ​រារាំង​ក្រុម IS រុល ទៅមុខ​នោះឡើយ ។ ទាំង​នោះបាន​បង្ហាញថា ក្រុម​នេះ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សព្វាវុធ​សម្បូណ៌​បែប តាមរយៈ​ការដណ្តើម​គ្រប់គ្រង​អណ្តូងប្រេង​នៅ​អ៊ីរ៉ាក់ ។ តើ​ប្រេង​ទាំងនោះ​លក់​ទៅ​ឲ្យ​អ្នកណា ប្រទេស​ណា ?​លោកស្រី Jana hybaskova អគ្គ រដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​ថា បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​ទិញ​ប្រេង​ពី ក្រុម IS ។ ប៉ុន្តែ​លោកស្រី​មិនបាន​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ថា​ប្រទេស​ណាមួយ​នោះឡើយ ។​
​ចាប់តាំងពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០៣ ក្នុង​រយៈពេល​៦​ខែ អ៊ីរ៉ាក់​លក់​ប្រេង​បាន​២​ពាន់​លាន​ដុល្លារ ក្នុង​លក្ខខណ្ឌ​ពលរដ្ឋ​ជា​អ្នកទទួលបាន​ប្រាក់ចំណូល ។ រដ្ឋាភិបាល សា​ដាម ហ៊ូ​សេន បាន​បង្កើត​បណ្តាញ​ពិសេស ឲ្យ​ពលរដ្ឋ​លក់​ប្រេង​ខុសច្បាប់​តាម​ព្រំដែន អាច​នាំមក​នៅ​ទឹកប្រាក់​រហូតដល់​ទៅ​១១​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋា​ភិ បាល សា​ដាម ហូ​សេន ។ ដូច្នេះ​ក្រុម IS អាច ប្រើប្រាស់​វិធីសាស្ត្រ​ខុសច្បាប់​តាម​របប​ចាស់​របស់​អី​រ៉ា​ក់ គឺអាច​លក់​ប្រេង​បាន​ច្រើន រកប្រាក់​ចំណូល​រាប់លាន​ដុល្លារ​មក​ឲ្យ​ក្រុម​ខ្លួន ។​
​បច្ចុប្បន្ន មាន​បណ្តាញ​លក់​ប្រេង​ខុសច្បាប់ ឬ​ប្រេង​គេចពន្ធ​មាន​ពី​បណ្តាញ​នៅ​ព្រំដែន​ទួរគី ។ មួយវិញទៀត​ប្រេង​ដែល​ក្រុម IS លក់​ទៅ​ឲ្យ​ទួរគី​មានតម្លៃ​ទាប​ជាង​ច្រើន ទើប​ទាក់ទាញ​បាន​ក្រុម​អ្នកទិញ​ប្រេង​ខុសច្បាប់​បាន​យ៉ាងច្រើន ។ ទីបំផុត ប្រេង​ទាំងនោះ​ត្រូវបាន​នាំចូល​ទៅកាន់​តំបន់​អី​រ៉ុ​ប តាមរយៈ​ការទិញ​ប្រេង​ពី​ទួរគី​របស់​អឺរ៉ុប ដោយ​មិនដឹងថា ជា​ប្រេង​របស់​ក្រុម IS នាំចូល​ខុសច្បាប់​ទៅកាន់​ទួរគី​ឡើយ ។​ទាំងនោះ​ហើយ​ទើប​ក្រុម​អ៊ិ​ស្លាម​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ពង្រីក​ទឹកដី​របស់ខ្លួន និង​ទប់ទល់​ការវាយប្រហារ​ពី​លោកខាងលិច ៕