អួនក្រឡាញឹក និង ស្បៃមុងក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំងត្រូវបំផ្លាញដោយផ្នែករដ្ឋបាលជលផលដំដែកនិងកម្លាំងសហការ

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ អួនក្រឡាញឹកជាង ៣ សង់ទីម៉ែត្រ និងស្បៃមុងជាឧបករណ៍នេសាទខុសច្បាប់នៅតែត្រូវបានបំផ្លាញ់ជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី ១៩ និង ២០ ខែកញ្ញា ឆ្នាំ ២០២៤ លោក សរ ម៉ាម់ នាយរង ផ្នែក រដ្ឋបាល ជលផលដំដែកបានដឹកនាំ កម្លាំងសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម សហការ ជាមួយ មន្ត្រីឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្នាក់ការ កំពង់ ឃ្លាំង ចុះបង្រ្កាប បទល្មើសនេសាទ ក្នុងរដូវត្រីពងកូន។ កម្លាំងចូលរួមថ្ងៃទី១៩ចំនួន០ ៧ នាក់ មធ្យោបាយដោយ កាណូត ២ គ្រឿង និងថ្ងៃទី២០ កម្លាំងសហការចំនួន០៩នាក់ដោយ មធ្យោបាយកាណូត០២គ្រឿង។ ប្រតិបត្តិរយៈពេល០២ថ្ងៃនេះគឺក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំង និងព្រែកស្រមោចស្ថិត ក្នុងឃុំ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្ត សៀមរាប។ ទន្ទឹម នឹងនោះដែរ ការបង្រ្កាបនេះបាន ២ ករណី។
១/ លប លូ ដែលមានក្រឡាញឹកជាង ៣ សង់ទីម៉ែត្រ÷ បំផ្លាញ លប លូ ចំនួន ១៣ គ្រឿង, កាប់របាំងប្រវែង ១១០០ ម៉ែត្រ, កាប់ ចម្រឹងចោលចំនួន ៤០០ដើម។
២/ ស្បៃមុង ÷ កាប់ក្បាល លូ ចំនួន ១៨ គ្រឿង, របាំងប្រវែង ១៥០០ ម៉ែត្រ, កាប់ចម្រឹងចំនួន ៥០០ ដើម។
លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៨០ គីឡូក្រាម។
នាយសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម លោក សុខ សុង ថាការបង្រ្កាបបទល្មើសនេសាទប្រភេទទាំងនេះ យ៉ាងសកម្មមួយរយៈក្នុងរដូវបិទនេសាទ នេះព្រោះតែឧបករណ៍ទាំងនេះមានការបំផ្លិចបំផ្លាញ មច្ឆាជាតិយ៉ាងធ្ងន់ធ្ងរហើយលោក នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការបង្រ្កាបបន្តទៀតដូចភ្លៀងរលឹម៕