រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មួយក្រុម ទៅកាន់​ប្រាសាទ​កោះកែរ អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ​

0

​ព្រះវិហារ​៖ នៅ​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៤ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មួយក្រុម ទៅកាន់​ប្រាសាទ​កោះកែរ អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះកែរ ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន ដែល​បាន​ចូលរួម​ជួយ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​លើក​ទី​៣៧ នៅ​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០១៣​។

អញ្ជើញ​អមដំណើរ​ក្នុងឱកាស​នោះ រួមមាន​៖ ឯកឧត្តម សួស យ៉ា​រ៉ា​តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​រួមទាំង​មន្ត្រី​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​តំបន់​ព្រះវិហារ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ គោល​បំំ​ណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ ដើម្បី​បំផុស លើកទឹកចិត្ត និង​ចលនា​ឱ្យ​យុវជន​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​តម្លៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ ប្រ​វ​តិ្ត​សាស្ត្រ​និង​ធម្មជាតិ​របស់​ជាតិ​យើង​។

ការជួបជុំ​នេះ​ក៏​ជា​សក្ខីភាព​បញ្ជា​ក់នូវ​ការគាំទ្រ​របស់​យុវជន​យើង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​តំបន់​តាម​ព្រំដែន​ឱ្យទៅជា​តំបន់​មាន​សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការអភិរក្ស​ប្រាសាទ​បូរាណ ដែលជា​ដួងព្រលឹង​ខ្មែរ នៅតាម​បណ្តា​ខេត្ត​ភាគ​ខាងជើង​នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច​។

តាមរយៈ​សកម្មភាព​អភិវឌ្ឍ​និង​អភិរក្ស​ទាំងនេះ ប្រជាជន​ក្នុង​មូល​ដ្ឋា​នឹង​អាច ចាប់យក​មុខរបរ​ក្នុង​វិស័យ​កសិកម្ម សេវា​ទេសចរណ៍ និង​ឧស្សាហកម្ម​ជំនួស​ឱ្យ​ការរក​ទទួលទាន​ដោយ​ពឹង​ផ្អែ​ង​ទាំងស្រុង​ទៅលើ​អនុផល​ព្រៃឈើ​។ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការអភិវឌ្ឍ​ដើម្បី​អភិរក្ស និង​ការអភិរក្ស​ដើម្បី​អភិវឌ្ឍ​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យបាន​សមស្រប​។​ ​

លោក ឈឿង ចាន់​??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????