​ជនសង្ស័យ​ប្រុស​,​ស្រី​ចំនួន​១៥​នាក់​ត្រូវបាន​អាវុធហត្ថ​បញ្ចូនទៅ តុលាការ ពី​ ​បទ​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

0

​សៀមរាប​៖ កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​រក្សាទុក​និង​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅក្នុង​ក្រុង​សៀមរាប បាន​២​ករណី​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​ដែលមាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៥​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ខណៈ​

ពួកគេ​កំពុង​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំរិទ្ធ សុខុន​ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​និង​សង្កាត់​តែមួយ​នៅ​ចំនុច​ទី​១​ស្ថិតនៅក្នុង​ផ្ទះសំណាក់​(​យីហោ ប៊ុន សាយ​អង្គរ​)​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​មួយកន្លែង​ទៀត​នៅក្នុង​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​១៥​នាក់​៖​ទី​១/​ឈ្មោះ សេង ប៊ុន​រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ ភូមិ​បារាយ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃធំ ខេត្តកំពង់ចាម​(​ជួញដូរ​) ទី​២/​ឈ្មោះ​ស្រឿ​នDSC06688

រចនា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា (​ប្រើប្រាស់​) រស់នៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម និង​ទី​៣/​ឈ្មោះ សៀង ផានិត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​បកប្រែ​ភាសា​ចិន​(​ជួញដូរ​)​បច្ចុប្បន្ន​រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​និង​ទី​៤/​ឈ្មោះ ស ពិសិដ្ឋ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ជាងសំណង់​(​ជួញដូរ​)​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​និង​ទី​៥/​ឈ្មោះ ស៊ុន សុភា​រ៉ូ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​(​ជួញដូរ​)​ទី​៦/​ឈ្មោះ ហាក់ ចាន់​ស៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា​(​ប្រើប្រាស់​)​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ទី​៧/​ឈ្មោះ ភិន សោ​ភ​ណ្ឌ័ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​(​ជួញដូរ​DSC06690

គ្រឿងញៀន​និង​លាក់​អាវុធ​ជ័រ​សម្រាប់ធ្វើ​សកម្មភាព​)​មាន​ស្រុកកំណើត​នៅ​ភូមិ​បុស្សខ្នុរ ឃុំ​ចំការលើ ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ស្លក្រាម ទី​៨/​ឈ្មោះ ទូច ចាន់​ដា​រ៉ា​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​ជាង​ទូរស័ព្ទ​ស្រុកកំណើត​នៅ​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​៩/​ឈ្មោះ ឡុង សុ​សា​រ៉ាវុធ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​អង្គរ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក​(​អ្នកប្រើប្រាស់​)​ទី​១០/​ឈ្មោះ វ៉ាន់ រដ្ឋា ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​អង្គរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​(​ប្រើប្រាស់​)​ទី​១១/​ឈ្មោះ ងី សាវង្ស ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​មុខរបរ​សិស្ស​

សាកលវិទ្យាល័យ​សុវណ្ណ​ភូមិ​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម (​ប្រើប្រាស់​)​និង​ទី​១២/​ឈ្មោះ ខ្យង ចាន់​រតនា ភេទ​ស្រី​អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​១៣/​ឈ្មោះ សួន រ៉ា​ឌី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​(​ប្រើប្រាស់​)​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​និង​ទី​១៤/​ឈ្មោះ ហឿ​ម សាវ​ឌី ភេទ​ស្រី អាយុ​២១​ឆ្នាំ​មុខរបរ​សិស្ស​បាត់ដំបង​(​ប្រើប្រាស់​)​ស្រុកកំណើត​នៅ​ភូមិ​ពាម​ឯក​ឃុំ​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង ទី​១៥/​ឈ្មោះ ឃួន ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖

(​ម្សៅ​គ្រើម​ព៌​ណស​ថ្លា​ម៉ា​ទឹកកក​(​មេ​តំ​ហ្វេ​តា​មីន​)​ចំនួន​៦​កញ្ចប់​,​ស្មើនឹង​ទម្ងន់​៦.៩៥​ក្រាម​,​ទូរស័ព្ទដៃ​ចំនួន​១៦​គ្រឿង​,​ម៉ូតូ​៦​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​C125៣​គ្រឿង​ពណ៌​ខ្មៅ ១/​ពាក់​ស្លាក​លេខ​កំពង់ចាម​1H5759​ឆ្នាំ​២០១១,២/​ពាក់​ស្លាក​លេខ​សៀមរាប​1O1752​ឆ្នាំ​២០១២​ឡើង​តែម​២០១៣​និង​៣/​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BJ8013​ឆ្នាំ​២០១០​និង​កាំភ្លើង​ជ័រ​មួយ​ដើម​ពណ៌​ខ្មៅ​,ICOM.MOTOROLA​មួយគ្រឿង​,​កាំបិត​១,​ដាវ​សាំ​ម​រ៉ៃ​១,​ព្រមទាំង​មាន​ស្បោង​តូច​សម្រាប់​ច្រក​លក់​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនធំ​ផងដែរ​។​DSC06691

លោក​វរៈសេនីយ៍ឯក បាន​បន្តទៀតថា ចំពោះ​ជនសង្ស័យ​ប្រុស ស្រី​ទាំង​១៤​នាក់​និង​វត្ថុតាង​ទាំងអស់នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៤ នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​​គួរបញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​ចំរុះ​ក្នុង​ខេត្តសៀមរាប​បាន​បំបែកសំណុំរឿង​គ្រឿងញៀន​ជាច្រើន​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​ច្រើន​នាក់​បញ្ជូនទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ កុសល​
​ ​