ឯកឧត្តម សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្ស ធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១៥ គ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេចលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់គ្រប់ បែបយ៉ាង ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅពេលនេះ ។

ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ឱ្យបានល្អ រស់ នៅស្អាត មានអនាម័យ និងត្រូវចូលរួមជាមួយអាជ្ញាធរដែនដីក្នុងការអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព នឹងត្រូវរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បានប្រគល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង ១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននៅអង្គរចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។