ទីប្រឹក្សាសម្ដេចតេ ជោ បានលើកឡើងថា “ការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត”

0

កំពង់ធំ : លោកឆាយ ចែង ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកនិងលោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនស្រុកស្ទោង អញ្ជើញជាធិបតីក្នុងពិធីប្រកាសបញ្ចូលសមាសភាពគណបក្សចំនួន ៧១នាក់ កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

ជាមួយគ្នានេះ លោកបានពាំនាំ ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលសម្តេចតែងតែគិតគូ យកចិត្តទុកដាក់ដល់សុខទុក ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស បង ប្អូន ដែលបាន ផ្តាច់ខ្លួនពីគណបក្សផ្សេង មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងពេលនេះ គឺលោកបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវការប្ដេជ្ញាចិត្តមករួមរស់ជាមួយគ្នានៅពេលនេះ។

លើសពីនេះ ក្នុងនាមសម្ដេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង សូមកុំចាញ់បោកការញុះញង់របស់ក្រុមអគតិ និងរបស់ក្រុមជ្រុលនិយមក្បត់ជាតិ ដែលតែងតែបំភ្លេចបំផ្លាញគណបក្សប្រជាជននិងប្រទេសកម្ពុជា ជាពិសេសសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រធានគណៈបក្សប្រជាជនគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ ជីវភាព ការគោរពស្រឡាញ់និងថែរក្សា សមាជិក សមាជិកា ដែលបានមករួមរស់ជីវភាពនយោបាយនៅក្នុងពេលនេះឲ្យបានកាន់តែល្អ កក់ក្តៅនិង ស្និទ្ធស្នាលបំផុត។

លើសពីនេះទៀតលោក បានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងជំនាញពាក់ព័ន្ធ ត្រូវបង្កើនគុណភាពសិទ្ធិភាពការងារការដោះស្រាយរាល់បញ្ហាប្រឈមនានា តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរនិងឆាប់រហ័សបំផុត។

ជាចុងបញ្ចប់លោកប្រធានគណបក្សប្រជាជនស្រុកស្ទោង បានអំពាវនាវដល់យុវជនត្រូវ ខំសិក្សារៀនសូត្រ ជាពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានផុសផលថែមទៀតដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍ។