កំពង់ឆ្នាំង៖បុរស៤នាក់ជាអ្នកជក់និងចែកចាយគ្រឿងញៀនត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានខណះពេលដែលពួកគេកំពង់ជួបជុំគ្នាជក់គ្រឿងញៀននៅក្នុងព្រៃមួយកន្លែង។ហើយដកហូតបានម៉ូតូ២គ្រឿង ថ្នាំញៀនមួយកញ្ចប់តូច ទូរស័ព្ទ៤គ្រឿង និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។កា
របង្រាប់គ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ជនញៀនថ្នាំទាំង៤នាក់ខាងលើមានឈ្មោះ១. លីម សាលីន អាយុ២២ឆ្នាំ រស់នៅក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ២. ឈ្មោះ ប្រាក់ រតនា អាយុ៣០ឆ្នាំ រស់នៅភូមិដកស្និត ឃុំជ្រេស ៣.ឈ្មោះ ឃិត ភាព អាយុ២៥ឆ្នាំ នៅភូមិសេរីឆោម ឃុំជ្រេស ៤. ម៉ាត់ លី អាយុ៣១ឆ្នាំរស់នៅភូមិច្រករមៀត ឃុំអូរឬស្សី។
មុនពេលចាប់ខ្លួនសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋហើយមន្ត្រីនគរបាលជំនាញព្រហ្មទ័ណ្ឌស្រុកបានសហការាណ៍ជាមួយមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល និងស្ទាក់ចាប់ខ្លួនពួកគេបាននៅក្នុងព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិ ឃុំខាងលើ។ វត្ថុតាំងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកក់មួយកញ្ចប់តូចដែលគេប្រើមិនទាន់អស់ ម៉ូតូ២គ្រឿងម៉ាកអាត្រៃធុនធំ និងម៉ូតូម៉ាកសង់កូរ៉េ ទូរស័ព្ទដៃ៤គ្រឿង និងឧប ករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
នៅមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់មិនបានឆ្លើយសារភាពប្រាប់ថា រូបគេបានទិញគ្រឿងញៀនពីអ្នកណាឡើយ។ជនល្មើសតាំង៤នាក់នេះត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទប្រើប្រាស់និងគ្រឿងញៀន បានបញ្ចូនខ្លួននិងវត្ថុតាំងមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤នេះជនសង្ស័យទាំង៤នាក់ត្រូវបានមន្ត្រីការយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តប្រគល់អោយលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់និងផ្តន្ទាតាមបញ្ញាត្តិនៃច្បាប់គ្រឿងញៀន៕