បន្ទាយមានជ័យ៖ ដោយមានកាចង្អុលបង្ហាញពី ឯកឧត្ដម ចៅ ជីអាន ប្រធានចនាយុវជនកម្ពុជាក្រុម 157សាខាខេត្តបន្ទាយមានជ័យ លោក ផូ ស៊ីតាល់ អនុប្រធានចនាយុវជនកម្ពុជាក្រុម 157សាខាខេត្ត ថ្ងៃទី ២១ និង ២២ ត្រូវវេនទី៥ ចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុកម៉ាឡៃ ដែលមាន ខ្ញុំបាទលោក ឃិន គន្ធា អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុកម៉ាឡៃ រួមជាមួយសមាជិក មន្ត្រីសាលាក្រុងប៉ោយប៉ែត ព្រមទាំលោកនាយក និងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី បាននាំយក ទ័យទាននិងបច្ច័យ ប្រគេនជូនព្រះសង្ឃក្នុង កាន់វេនបិណ្ឌទី៥ នាវត្តពោធិ៍ដុះ ក្នុងភូមិ បឹង៧៥ ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ទ័យទាននិងបច្ច័យ រួមមាន៖អង្ករ ៣ការុង ស្មើ ២០០ គីឡូក្រាម មី៥ កេស ទឹកអូអ៊ីឈិ ២ យួរ ទឹកត្រី១០ យួរ
ទឹកស៊ីអ៊ីវ ១០យួរ ទឹកសុទ្ធ ១០យួ ទឹកក្រូចដបធំ ២យួរ
ត្រីងៀត ២ គីឡូ ប៊ីចេង ២គីឡូកន្លះ ស្កស ២ គីឡូ
ខ្ទឹមស ៤ គីឡូ ប្រហ៊ុក ២ គីឡូ អំបិល ២ គីឡូឆៃប៊ូវ ២ គីឡូ
ប្រេងឆា ១លីត និង បច្ច័យសរុបចំនួួន ១លាន៩ម៉ឺនរៀល ១២០០បាត។
ក្នុងនាមក្រុមការងារចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុកម៉ាឡៃសូមគោរពថ្លែងអំណរអរគុណ ដល់ឯកឧត្ដម ចៅ ជីអាន ប្រធានចនាយុវជនកម្ពុជាក្រុម 157សាខាខេត្តបន្ទាយមានជ័យ លោក ផូ ស៊ីតាល់ ប្រធានចនាយុវជនកម្ពុជាក្រុម 157សាខាខេត្ត ចលនាយុវជនកម្ពុជាក្រុម លោកលោកស្រីអនុប្រធាន សមាជិក និងសប្បរស់ជនដែលបានចូល ទ័យទាននិងបច្ច័យដើម្បីអោយពិធីកាន់បិណ្ឌវេន៥ អាចប្រព្រឹត្តដោយ ភាពបរិបូរណ៍និងអធិកអធម្ម។យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្ដីសិរីមង្គល ដល់ម្ចាស់សទ្ធាគ្រប់ៗគ្នា។ដោយ៖ឃិន គន្ធា