ខេត្តព្រះសីហនុ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២ ក្រោយពួកគេ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ០៣:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ជនសង្ស័យទី១.ឈ្មោះ ថន ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅ បច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។២.ឈ្មោះ លឹម ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការ ដក ហូត វត្តុតាងបទល្មើសរួមមាន៖១. ម៉ូតូចំនួន១គ្រឿង ម៉ាក់ Honda scoopy ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1BC- 5811 .រទេះអូស ចំនួន ១គ្រឿង . អំពូលសូឡា ចំនួន ០១ . កាំបិត ចំនួន០ ២ដើម. ពូថៅ ចំនួន ០១ដើម. ទូរស័ព្ទដៃ ចំនួន០ ១គ្រឿង . ផ្លែរណាអាដែក ចំនួន០ ២ដើម . ទួរនឺវីស ចំនួន ០៣ដើម សោរមាត់ និងសោរខ្វែង ចំនួន ០៦ដើមផងដេរ។
ជនសង្ស័យទាំងពីរនៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគ្នាធ្វើសកម្ម ភាព លួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ រួម និងវត្ថុតាងត្រូវបានបញ្ចូនទៅការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថ ខេត្តដើម្បីចាត់ការតាមនីតិវិធី។ហើយករណីនេះសមត្ថកិច្ចកំពង់បន្តការស្រាវជ្រាវស៊ិបអង្កេតរុករកជនដែលមានការពាក់ព័ន្ធដើម្បីចាប់ខ្លួនឲ្យអស់នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់មិនឲ្យគេចខ្លួនរូចឡើយ ជាពិសេស ក្រុមជន ចាំទទួលទិញលក់ផលចោរកម្ម៕នាគសមុទ្រ