​ពិធី​ដង្ហែ​រវេរ​ប្រគេន​អង្គ​កឋិនទាន​សាមគ្គី វត្ត​បាគង​

0

​សៀមរាប អង្គ​កឋិនទាន​សាមគ្គី​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត និង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក​ម៉ន សាម៉ុន ប្រធាន​ក្រុមការងារ​ថ្នាក់ ខេត្ត​ចុះជួយ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង

លោកជំទាវ ព្រមទាំង​អស់លោក លោកស្រី​សមាជិក​ក្រុមការងារ និង អាជ្ញាធរ​ស្រុក ឃុំ និង ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បានធ្វើការ​អ​ង្ហែ​យកទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ សីមា​វត្ដ​បាគង ស្ថិតក្នុង​ភូមិ​ឪ​ឡោ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ​២០១៤ ។​​DSC_0112

នៅពេល​ក្បួន​អង្គ​កឋិនទាន មកពី​តាម​ក្រុម​បាន​ដង្ហែរ​មកជួបជុំ​នៅក្នុង​បរិវេណ​ទីវ​ត្ត​រួចមក អង្គ​កឋិន​ទាំង​០៣​ក្រុម ក៏បាន​ធ្វើការ​ដង្ហែរ​ប្រទក្សិណ​ចំនួន ០៣​ជុំ​ព្រះវិហារ​រួចមក អង្គ​កឋិនទាន​ទាំងមូល​បានធ្វើការ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី បាន​ព្រះសង្ឃ​ក្រាល​គ្រង ទទួលយក​កឋិន​ជី​វ័រ ទៅតាម​ពុទ្ធា​នុ​ញ្ញាតិ និង អនុ​មោ​នាយក​អនិស​ង្ឃ​ផល​បុណ្យ ដែល​កើតមានឡើង ពី​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ ។DSC_0088

អង្គ​កឋិនទាន​សាមគ្គី​ដែល​បាន​ដង្ហែរ​យកមក​វេរ​ប្រគេន ចំពោះ​ព្រះសង្ឃ​ក្នុង ឱកាស​នេះ មិន​ត្រឹម​មាន​លក្ខណៈ​សមស្រប តាម​រដូវ​កាល​ទាន​ប៉ុណ្ណោះ​ទេ គឺ​ស្រប​ពេលដែល​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត រដ្ឋអំណាច​មូលដ្ឋាន ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាគង មាន​សេចក្តី​ជ្រះថ្លា​មូលមតិ​ជា​ឯក​ច្ឆ័​ន ក្នុង​គោលបំណង ប្រមូល​បច្ច័យ​យកទៅ​ធ្វើការ​ជួសជុល​កុ​ដ្ឋិ ក្នុងការ​អភិរក្ស​នូវ​សម្បត្តិ​មរតក ដែលមាន​អាយុកាល​យូរ​ឆ្នាំ​មកហើយ ព្រមទាំង កសាង​សម​ទ្ធិ​ផល​ផ្សេងៗ​ក្នុង​ទីវ​ត្ត​នេះ​ផងដែរ ។​DSC_0120

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​បាន​ចូលរួម​បុណ្យ​អង្គ​កឋិន​នេះ​លោក ឃឹម ប៊ុន​សុង បាន​គូសបញ្ជាក់ថា វិស័យ​ព្រះពុទ្ធសាសនា ដែល​រស់​ឡើងវិញ​ដល់​បច្ចុប្បន្ន ក៏ដោយ គុណបុណ្យ​ស្មារតី ២​ធ្នូ ១៩៧៨ និង ជ័យជំនះ ៧​មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា​ទាំងបី ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មានការ អភិវឌ្ឍន៍​រីកចម្រើន​ទូទាំងប្រទេស ក្រោម​គោលនយោបាយ​ឈ្នះៗ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល កម្ពុជា បានធ្វើ​ឲ្យ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង នៅ​គ្រប់​មូលដ្ឋាន​បាន​ប្រារព្វ​ធ្វើ បុណ្យទាន​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា សំខាន់​បុណ្យ​អង្គ​កឋិនទាន​ដែល​ដង្ហែរ​មកកាន់​វត្ត​បាគង​នេះ​ស្រាប់ ។

លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុងពេល​បច្ចុប្បន្ននេះ វិស័យ​សាសនា​បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា បដិបត្តិ​សាសនាព្រះពុទ្ធ នៅតាម​ទីវ​ត្ត​អារាម​នានា ។ ម្យ៉ាងទៀត​ទី​វត្ត​បាគង​នេះ គឺ​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែលមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ចូលមក​ទ​ស្សាន្ត​កម្សាន្ត សំខាន់​ដែលមាន​ព្រះវិហារ ប្រកបដោយ​រូបគំនូរ​បុរាណ ដែល​ត្រូវបានធ្វើ​ការអភិរក្ស​ឡើង ដោយ​អង្គការ​យូ​នី​ស្កូ ។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវធ្វើ​ការអភិវឌ្ឍន៍​នៅតាម​ទីវ​ត្ត​អារាម ដែលជា​ជង្រុក​នៃ​វប្បធម៌ និង អក្សរ សាស្ត្រ​ជាតិខ្មែរ​យើង ហើយក៏​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ផងដែរ ។ ឯកឧត្តម​បាន​បញ្ជាក់ថា ការធ្វើ​បុណ្យកឋិន​ទាន​នេះ ជា​កម្លាំង​មហា​សាមគ្គី​មួយ ដែល​កើតចេញ​ឡើង​ពី​ព្រះសង្ឃ សប្បុរសជន ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ។DSC_0116

លោក​ឃឹម ប៊ុន​សុង ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ និង បងប្អូន ប្រជា​ពុទ្ធបរិស័ទ ដែល​បាន​ចូលរួម​ដង្ហែរ​អង្គ​កឋិនទាន​នេះ សូម​ឲ្យ​ទទួលបាន​មគ្គផល កុសលផល​បុណ្យ ដែល​កើតឡើង​ពី អង្គ​កឋិនទាន​នា​ថ្ងៃនេះ ។​​ផ្តើមចេញពី​បុណ្យ​អង្គ​កឋិនទាន​ទាំង​០៣​ក្រុម​នេះ បច្ច័យ​ដែល​ទទួលបាន​ពី​ការចូលរួម​ចាប់មគ្គផល​របស់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សប្បុរសជន ពុទ្ធ​រិ​ស័​ទ ក្នុងការ​សង្កត់​ត្រ័យ មាន​ចំនួន​សរុប ជា​ប្រាក់​ខ្មែរ ២៨​លាន ២៤៤​ពាន់​៣០០៛ ប្រាក់​ដុល្លា ៧​ពាន់​៧៨៥​ដុល្លា ក្នុង​កឋិនទាន​ដឹកនាំ​ដោយ​លោក ឃឹម ប៊ុន​សុង មាន​បច្ច័យ សរុប ២០​លាន​២​សែន​រៀល ប្រាក់​ដុល្លា ៧​ពាន់​៧៨៥​ដុល្លា អង្គ​កឋិនទាន​របស់​សមណៈ​និស្សិត ដួង សាមុត បច្ច័យ សរុប ២​លាន​៣៥០​ពាន់​រៀល និង កឋិន​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ចំនួន ៥​លាន​៦៩៤​ពាន់​៣០០​រៀល ។ ហើយ បច្ច័យ​ទាំង​ត្រូវបាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត តំកល់ទុក​សម្រាប់​ក​សា​ង​សម​ទ្ធិ​ផល​នានា​ក្នុង​ទីវ​ត្ត​ផងដែរ ៕