ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ច

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី នៃក្រុមការងារសមាគមអតីតយុទ្ធជន ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅតាមខ្នងផ្ទះនីមួយៗ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងនូវការកោតសរសើរចំពោះក្រុមគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ច ដោយក្នុងមួយគ្រួសារទទួលបានផ្ទៃដីមួយហិកតាកន្លះ  និងផ្ទះថ្មីចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានរយៈពេលជាង៣ឆ្នាំ កន្លងមកហើយ។ ហើយបងប្អូនបានខិតខំបង្កបង្កើតផល ដាំដំណាំ ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ គួបផ្សំនឹងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនគាត់ផងដែរ ។​ នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ ក៍បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​នៅ​តាម​ខ្នង​ផ្ទះ​នីមួយ​ៗ​អំពី​ការ​សម្រេច​ចិត្ត​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ និង​សម្តេច​ធិបតី​ហ៊ុន​ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​បញ្ចប់​ការចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា​ ឡាវ​ វៀតណាម​ (CLV-DTA) ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ដេីម្បី​ដកអាវុធ​ពី​ក្រុម​ប្រឆាំង​ជ្រុល​និយម​ កុំ​ឲ្យ​មាន​លេស​ក្នុង​ការ​វាយប្រហារ​មកលី​រាជរដ្ឋាភិបាល​យេីង​ ។

ក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះនីមួយៗ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់តែងតែបានជួយដោះស្រាយនូវស្បៀងអាហារគ្រឿង ឧបភោគបរិភោគឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងរយៈពេលជាង៣ឆ្នាំ នៅលើដីសម្បទានសង្គមកិច្ចកន្លងទៅនេះ  ហើយបងប្អូនអតីតយុទ្ធជន បានសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការ សម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV -DTA)    ដើម្បីដកហូតអាវុធនយោបាយពីក្រុមប្រឆាំងជ្រុលនិយម ក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាល។ អត្ថបទ វេហាស៍