បន្ទាយមានជ័យ បន្ទាប់ពីមានការតវ៉ាជំទាសជាច្រើនលើទៅអាជ្ញាធរក្រុងសិរីសោភ័ណនិងអភិបាលខេត្តលើការកំណត់អោយរថយន្តដឹកដីភ្នុំត្រូវបង់លុយពី១មឺុនរៀលទៅ២មឺុនរៀលនិងការមានកុងត្រូលជជុសច្រើនតាមកំណាត់ផ្លូវជាតិលេខ៥ពីប៉ោយប៉ែតមកបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៧
តុលា២០១៤នេះទាំងរថយន្តដឹកដីនិងរថយន្តដឹកអ្នកដំណើតនិងទំនិញធុនតូចបានសំរេចនាំយករថយន្តមកឈប់នៅតាមផ្លូវមុខសាលាខេត្តដើម្បីសុំអភិបាលបញ្ចុះតំលៃពី១០០០០រៀលមកត្រឹម៥០០០រៀនិងកុុុំអោយមានកុងត្រូលជជុស។តាមការរៀបរាប់របស់ក្រុមរថយន្តដឹកដីធុនតូចកង៦ដែលនាំគ្នាមកតវ៉ាបានអោយដឹងថាមូលហេតុដែលនាំអោយពួកគេសំរេចចិត្តនាំរថយន្តមកឈប់មុុខសាលាខេត្តក៍ព្រោះពួកខ្លួនជាច្រើនសារមកហើយបានស្នើដល់
អភិបាលខេត្តបញ្ចុះតំលៃពីការយកលុយរថយន្តដឹកដីពី១០០០០រៀលមក៥០០០រៀលតែខេត្តមិនព្រម។ ដោយទ្បែកបើតាមព័ត៍មានពីក្រុងប៉ោយប៉ែតវិញបានអោយដឹងថាមានរថយន្តប្រភេទកាំម៉ារីប្រមានជា៣០គ្រឿងបានប្រមូលផ្តុំគ្នាពីប៉ោយប៉ែតហែរមកមុខសាលាខេត្ត។ការហែរនេះដឹកនាំដោយប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីតវ៉ាសុំអោយអាជ្ញាធរខេត្ត
បន្ទាយមានជ័យលុបបំបាត់កុងត្រូលរបស់សមត្ថកិច្ចជាច្រើនស្ថាប័ណ្ណលើកំណាត់ផ្លូវជាតិលេខ្ត៥ប្រវែងតែ៤៥គីទ្បូម៉ែត្រសោះមានកុងត្រូលគយបីកន្លែង ប៉ូលិសសេដ្ឋកិច្ចខេត្ត ក្រសួង ដែលតែងតែចាប់រថយន្តដឹកទំនិញតិចតួចរបស់តាក់សីុ និងការរត់ម៉ូតូមាត់ច្រកប៉ោយប៉ែតឬក្នុងប្លុកកាសីុណូត្រូវបានកំណត់អោយបង់លុយ៕